សាលារាជធានីភ្នំពេញ បិទខ្ទប់ផ្នែកខ្លះនៃភូមិចំនួនពីរក្នុងខណ្ឌឫស្សីកែវ និងទួលគោក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ដែលតា

2021/08/03 12:52:47 am        377

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្នផ្នែកខ្លះនៃភូមិផ្សារតូច ស្ថិតក្នុងសង្កាត់ទួលសង្កែ ក្នុងខណ្ឌឫស្សកែវ និងផ្នែកខ្លះទៀតនៃភូមិ៥ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩បំប្លែងថ្មី។

អាជ្ញាធររាជធានីភ្នំពេញ បានបញ្ជាក់ពីការបិទខ្ទប់ជាបណ្ដោះអាសន្ននេះ នៅក្នុងសេចក្ដីសម្រេចនៅថ្ងៃនេះ បន្ទាប់ពីការសង្ស័យជាប់ពាក់ព័ន្ធនឹងមេរោគបំប្លែងខ្លួនថ្មីដែលតា។

បើតាមសេចក្ដីសម្រេចនេះ ទីតាំងដែលត្រូវបានបិទខ្ទប់ មានកំណាត់ផ្លូវលេខ៩៣ ស្ថិតនៅភូមិផ្សារតូច ដែលស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

អំឡុងពេលនៃការបិទខ្ទប់នេះ អាជ្ញាធរបានហាមឃាត់រាល់ការចេញ-ចូល និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សនៅទីតាំងដូចដែលបានបញ្ជាក់ខាងលើនេះ។

ក្នុងសេចក្ដីសម្រេចដាច់ដោយឡែកមួយទៀត សាលារាជធានីភ្នំពេញ ក៏បានសម្រេចបិទខ្ទប់​ច្រក​ផ្លូវចំនួន ៣ខ្សែនៅភូមិ៥ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដើម្បីទប់ស្កាត់ការឆ្លង​រាលដាល​នៃមេរោគកូវីដ-១៩ផងដែរ។

ក្នុងសេចក្ដីសម្រេចនេះ សាលារាជធានីភ្នំពេញ ដាក់ចេញវិធានការដូចគ្នាទៅនឹងវិធានការបិទខ្ទប់​ផ្នែកខ្លះនៃភូមិផ្សារតូចផងដែរ។

កាលយប់មិញនេះ ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញមនុស្ស ១០៩នាក់ទៀត បាន​ឆ្លង​មេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីដែលតា ក្នុងនោះ ៤ករណី ត្រូវបានរកឃើញ​លើពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        210
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm