សាលា​រាជ​ធានី​ភ្នំពេញ​បិទ​ខ្ទប់​ផ្នែក​ខ្លះ​នៃ​ភូមិ​ចំនួន​ពីរ​ក្នុង​​ខណ្ឌ​ឫស្សីកែវ និង​ទួលគោក ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​ដែលតា

2021/08/02 06:21:19 pm        358


ភ្នំពេញ៖ សាលា​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​បិទ​ខ្ទប់​ជា​បណ្ដោះ​អាសន្ន​ផ្នែក​ខ្លះ​នៃ​ភូមិ​ផ្សារ​តូច ស្ថិត​ក្នុង​សង្កាត់​ទួលសង្កែ ក្នុង​ខណ្ឌ​ឫ​ស្ស​កែវ និង​ផ្នែក​ខ្លះ​ទៀត​នៃ​ភូមិ​៥ ស្ថិត​ក្នុង​សង្កាត់​បឹងសាឡាង ខណ្ឌទួលគោក ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​បំប្លែង​ថ្មី។

អា​ជ្ញាធរ​រាជ​ធានី​ភ្នំពេញ បាន​បញ្ជាក់​ពី​ការ​បិទ​ខ្ទប់​ជា​បណ្ដោះ​អាសន្ន​នេះ​នៅ​ក្នុង​សេចក្ដី​សម្រេច​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​ការ​សង្ស័យ​ជាប់​ពា​ក់​​​ព័ន្ធ​នឹង​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ដែលតា។

បើ​តាម​សេចក្ដី​សម្រេច​នេះ ទីតាំង​ដែល​ត្រូវ​បាន​បិទ​ខ្ទប់ មាន​កំណាត់​ផ្លូវ​លេខ​៩៣ ស្ថិត​នៅ​ភូមិ​ផ្សារតូច ដែល​ស្ថិត​ក្នុង​សង្កាត់​ទួលសង្កែ​ទី​១ ខណ្ឌ​ឫស្សីកែវ។

អំឡុងពេល​នៃ​ការ​បិទ​ខ្ទប់​នេះ អាជ្ញាធរ​បាន​ហាម​ឃាត់​រាល់​ការ​ចេញ-ចូល​ និង​ការ​ជួប​ជុំ ឬ​ការ​ប្រមូល​ផ្ដុំ​មនុស្ស​នៅទីតាំង​ដូច​ដែល​បាន​ប​ញ្ជាក់​ខាង​លើ​នេះ។

ក្នុង​សេចក្ដី​សម្រេច​ដាច់​ដោយ​ឡែក​មួយ​ទៀត សាលា​រាជ​ធានី​ភ្នំពេញ ក៏​បាន​សម្រេច​បិទ​ខ្ទប់​ច្រក​ផ្លូវ​ចំនួន ៣​ខ្សែ​នៅ​ភូមិ​៥ ស្ថិត​ក្នុង​សង្កា​ត់​បឹងសាឡាង ខណ្ឌ​ទួលគោក ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​ផងដែរ។

ក្នុង​​សេចក្ដី​សម្រេច​នេះ សាលារាជ​ធានី​ភ្នំពេញ ដាក់​ចេញ​វិធានការ​ដូច​គ្នា​ទៅ​នឹង​វិធានការ​បិទ​ខ្ទប់​ផ្នែក​ខ្លះ​នៃ​ភូមិ​ផ្សារ​តូច​ផង​ដែរ។

កាល​យប់​មិញ​នេះ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស ១០៩​នាក់​ទៀត បាន​ឆ្លង​មេរោគ​កូវីដ-១៩​បំប្លែង​ខ្លួន​ថ្មី​ដែលតា ក្នុង​នោះ ៤​ករណី ត្រូវ​បាន​រក​ឃើញ​លើ​ពលរដ្ឋ​នៅ​រាជ​ធានី​ភ្នំពេញ៕

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        76
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        61
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        238

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm