ការចាប់ខ្លួនមេបក្សកម្លាំងជាតិដោយសារបុគ្គលនេះនិយាយបំភ្លើសការពិតទាក់ទងនឹងការចែកបណ្ណ​ក្រីក្រជូនពលរដ្ឋ

2024/05/10 03:48:23 pm        225

អ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ការចាប់ខ្លួនបុគ្គលឈ្មោះ ស៊ុន ចន្ធី ដែល​ជា​មេ​បក្ស​កម្លាំងជាតិ​នោះ គឺដោយសារបុគ្គលរូ​ប​នេះបាន​ផ្សព្វផ្សាយព័​ត៌មាន​តាមរយៈ​បណ្តាញ​សង្គម​ហ្វេស​បុក ដែលមានលក្ខណៈ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និង​បាន​ទម្លាក់​កំហុស​ដល់រាជរដ្ឋាភិបាល​ដោយ​អសុទ្ធចិត្ត​ទាក់ទង​នឹង​ការ​ចែក​បណ្ណ​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ​ជាដើម​។

តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌ ដែលទូរទស្សន៍BTVទទួលបាន នាព្រឹកថ្ងៃទី១០ ខែ​ឧសភា ឆ្នាំ២០២៤នេះ បានញ្ជាក់ថា ការចាប់ខ្លួនបុគ្គលឈ្មោះ ស៊ុន ចន្ធី អំពី​ដំណើរ​រឿង​ពាក់ព័ន្ធ​នឹង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយបុគ្គលរូបនេះ​បាន​ផ្សព្វ​ផ្សាយ​ព័ត៌មានលើបណ្តាញសង្គម ដោយបានទម្លាក់​កំហុស​ដោយ​អសុទ្ធចិត្ត​ទៅ​លើ​រាជ​រដ្ឋាភិបាល លើការចែកប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋថាមានការលម្អៀង និងរើសអើង​ព្រម​ទាំង​បាន​មួល​ប​ង្កាច់អំពីការអភិវឌ្ឍ ប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងចេតនាញុះញង់បំភ្លើសព័ត៌មាន នាំឱ្យ​ប្រជា​ពលរដ្ឋមានការយល់ច្រឡំ ដែលបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្ដាប់​ធ្នាប់​សាធារណៈ​ជាដើម​។

សេចក្តីថ្លែងការណ៍របស់ក្រសួងបានបញ្ជាក់បន្ថែមថា«ការចាប់ខ្លួននេះ ជាការ​អនុវត្ត​ច្បាប់​ស្រប​តាម​ក្រមនីតិវិធីព្រហ្មទណ្ឌ ហើយការចាប់ខ្លួននេះផងដែរ គឺពាក់ព័ន្ធទៅនឹងអង្គហេតុនៃបទល្មើស ហើយ​ជាការអនុវត្តច្បាប់សុទ្ធសាធ ដោយផ្អែកតាមក្រមព្រហ្មទណ្ឌ និងក្រមនី​តិវិធី​ព្រហ្ម​ទណ្ឌ នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា។

ជាមួយគ្នានោះដែរអ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌ ពិនិត្យឃើញថា ការចេញ​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​កម្លាំង​ជាតិ ដោយប្រើពាក្យ “ថ្កោលទោស” ចំពោះការអនុវត្តច្បាប់​ដោយ​ស្ថាប័ន​មាន​សមត្ថកិច្ច​បែបនេះ គឺជាការមិនត្រឹមត្រូវ និងមិនអាចទទួលយកបានឡើយ ហើយដែល​គណបក្ស​នេះ​គប្បីពិនិត្យពិចារណាឡើងវិញក្នុងការប្រើប្រាស់ពាក្យពេចន៍ឱ្យបានសមស្រប ដើម្បី​ធានាបាននូវធម្មានុរូបភាពជាតួអង្គនយោបាយមួយ ដែលគោរពច្បាប់ នៅក្នុងសង្គមនីតិរដ្ឋ។

សូមបញ្ជាក់ថា លោក ស៊ុន ចន្ធី មេបក្សកម្លាំងជាតិត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួនកាលពី រសៀល​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ ពេលចុះ​ពី​លើ​យន្ត​ហោះ​មក​ពី​ប្រទេសជប៉ុន។ ការចាប់​ខ្លួន​ដោយសារតែបុគ្គលរូបនេះ បង្ហោះតាមបណ្តាញសង្គមហ្វេសបុក នាំឲ្យពលរដ្ឋយល់ច្រឡំ និង​បង្ក​ឲ្យមានភាពវឹកវរក្នុងសង្គមទាក់ទងនឹងការនិយាយគ្មានការពិតបំភ្លើសចោទប្រកាន់ដល់រាជរដ្ឋាភិបាលថា មានភាពរើសអើង ក្នុងការចែកប័ណ្ណក្រីក្រជូនដល់បងប្អូនប្រជាពលរដ្ឋនោះ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        150
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        132
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm