ពាន​សម្ដេច​តេ​ជោ និង​លី​គ​ពន្យារពេល​បណ្ដោះអាសន្ន​ក្រោយ​ផ្ទុះ​កូ​វីដ​-១៩ បំប្លែង​ថ្មី Delta

2021/08/03 05:06:07 pm        190

​បាល់ទាត់៖ គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា​ (CNCC) បានប្រកាស​ពន្យារពេល​ការប្រកួត​ពានរង្វាន់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន (​ថ្នាក់​ខេត្ត​) និង​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០២១ ជា​បណ្ដោះអាសន្នរហូតដល់​ថ្ងៃទី​១២ ខែសីហា បន្ទាប់ពី​មាន​ការរីក​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូ​វីដ​-១៩ ពិសេស​ជំងឺ​បំប្លែង​ថ្មី​ប្រភេទ​ដែល​តា ​(Delta) ដែល​ទើប​ផ្ទុះ​ការ​រីក​រាលដាល​ក្នុង​សហគមន៍​កាលពី​ថ្មីៗ។​

​យោងតាម​សេចក្ដីជូនដំណឹង​របស់ CNCC កាលពី​ល្ងាច​ថ្ងៃទី​២ ខែសីហា ដោយ​ឆ្លើយតប​ជាមួយ​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល និងសេចក្ដីសម្រេច​រប​ស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏ដូចជា​ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍នៃ​មេរោគ​កូ​វីដ​-១៩ ប្រភេទ​ដែល​តា (Delta) CNCC បានសម្រេច​ពន្យារពេល​ការប្រកួត​ពានរង្វាន់​ទាំងពីររហូតដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ ជា​បណ្ដោះអាសន្ន។ ចំពោះ​កាលបរិច្ឆេទ​ថ្មី CNCC នឹង​ជូនដំណឹង​តាម​ក្រោយ។​ ​គួរ​ដឹងថា ការសម្រេច​ផ្អាក​ការប្រកួត​បណ្ដោះអាសន្ន​ជាថ្មី​នេះ បន្ទាប់ពី​រាជរដ្ឋាភិបាលបានសម្រេច​បិទ​ខ្ទប់​ខេត្ត​មួយចំនួន ក៏ដូចជា​រាជធានី​ភ្នំពេញដែល​បាន​ដាក់ចេញ​នូវ​បំរាម​គោល​ចរ និង​បិទ​ខ្ទប់​តំបន់​មួយចំនួនបន្ទាប់ពី​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ប្រភេទ​ថ្មី Delta ក្នុង​សហគមន៍។

​ដំបូង​ឡើយ​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ថ្នាក់​ខេត្ត គ្រោង​បន្ដ​ការប្រកួត​នៅ​ថ្ងៃទី​០៣ ខែសីហា​នេះ តែ​ដោយ​យោងតាម​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល និងសេចក្ដីសម្រេច​រប​ស់​រដ្ឋបាល​រាជធានី​ភ្នំពេញ CNCC ក៏​សម្រេច​ពន្យារពេល​ជា​បន្ដ។ ចំណែក​លី​គ​កំពូល​កម្ពុជាបាន​ដំណើរ​ការប្រកួត​ចំនួន ១១​សប្ដាហ៍​មកហើយ ពោលគឺ​នៅសល់តែ ២​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ នឹង​បញ្ចប់​ការប្រកួត​សន្សំ​ពិន្ទុជើង​ទី​១ មុន CNCC ប្រកាស​ពន្យារពេល​ការប្រកួត​ពេលនេះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        125
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        136
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm