ករណីមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងរងការចោទប្រកាន់ខ្វះការយកចិត្តទុកដាក់បណ្ដាលឱ្យអ្នកជំងឺស្លាប់កំពុងបន្តការស៊ើបអង្កេត

2024/05/10 04:32:00 pm        275

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានចាត់ឱ្យលោក ទីន សារ៉ាវុធ អភិបាល​រង​ខេត្ត​ទទួលបន្ទុកវិស័យសុខាភិបាលដឹកនាំក្រុមការងារ​បន្តចុះស៊ើបអង្កេត​ករណី​មន្ទីរពេទ្យ​បង្អែក​ខេត្តបាត់ដំបង​រងការចោទប្រកាន់ខ្វះការ​យក​ចិត្ត​ទុក​ដាក់​បណ្ដាល​ឱ្យ​អ្នក​ជំងឺស្លាប់។​ នេះ​បើតា​មកា​រ​ឱ្យដឹងពីលោក សឿម ប៊ុនរិទ្ធិ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង។

ពាក់ព័ន្ធករណីនេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Zey Leak ii ដែល​ត្រូវ​ជា​កូន​បង្កើត​នៃ​គ្រួសារ​សព បានបន្តបង្ហោះសារបង្ហាញការមិនសុខចិត្តទទួលយកដំណោះស្រាយអ្វីទៀតឡើយ បន្ទាប់​ពី​ប្រធាន​មន្ទីរពេទ្យបង្អែកខេត្តមិនព្រមចេញមុខសុំទោសជាសាធារណៈតាមការសន្យា។

ម្ចាស់​គណនីហ្វេសប៊ុកឈ្មោះZey Leak ii លើកឡើងក្នុងន័យដើមទាំងស្រុងថា «លោកប្រធាន​ខុស​សន្យា​មុន​ទេ​ គ្រាន់តែសុំទោសនឹងទទួលកំហុស​ អត់ធ្ងន់ទេលោកគ្រូ​ តែនេះលោកគ្រូ​កុហក​ស្រស់​ៗ​ ខ្ញុំខ្ពើមពាក្យខិតខំនឹងណាស់​ អេកូបើខ្ញុំមិនសុំ​ តើអស់​លោក​មាន​គំនិត​នឹក​ឃើញ​អេកូ​អោយ​ម្តាយ​ខ្ញុំ​ទេ​ សុំហើយនៅមិនចង់អេកូអោយទៀត​ ខ្ញុំនៅតែម្នាក់ឯង​អស់​លោក​គ្រូ​ពេទ្យក៏​គ្មានទឹក​ចិត្ត​មកជួយលើកម្តាយខ្ញុំដាក់លើគ្រែរុញទៅបន្ទប់អេកូដែរ​ ខ្ញុំប្រាប់ថាខ្ញុំនៅ​តែម្នាក់​ឯង​ទេ​លោក​គ្រូអ​ត់មា​នអ្នកជួយលើកម៉ាក់ទេ​ លោកគ្រូឆ្លើយថា​ រកបងប្អូនមក​ លើកម្តាយ​ដាក់គ្រែ​បាន​ហើយ​ចាំ​ទៅ​អេកូន​ ខិតខំព្យាបាលដោយឱសថ​ ចង់តែសើច​ អោយថ្នាំម្តាយខ្ញុំ​លេប​មិន​បើក​ឯកសារ​នឹង​មែន​ ឈឺហុចថ្នាំលេប​ ឈឺចាក់ថ្នាំ​ ទាំងដែលមិនមក​ពិនិត្យ​ដោយ​យក​ចិត្តទុក​ដាក់​លើ​ម្តាយ​ខ្ញុំ​ ទុកម្តាយខ្ញុំចោលមិនព្យាបាលរហូតដល់ស្លាប់​

កំឡុងពេល​សម្រាកព្យាបាលតាំងពីថ្ងៃទី22ដល់ថ្ងៃទី27ខែមេសា​ឆ្នាំ2024​ តេស្តជាតិស្កម្តាយខ្ញុំ​ចុះខ្លាំង​​រហូតដល់ខា​ង​លោកគ្រូហាម​ម្តាយ​ខ្ញុំមិនអោយចាក់ថ្នាំ​ទឹកនោម​ផ្អែម​ទៀត​ដោយ​ខ្លាច​ជាតិ​ស្ក​ចុះ​កាន់​តែខ្លាំង​ វ៉ាស់ឈាមក៏ស្ថិតក្នុងកម្រិតធម្មតា​ ប្អូនខ្ញុំកើតមកបានតែ2គីឡូ2ខាំ​ អស់លោក​ដាក់​2​គីឡូ9ខាំ​។ ពេលកើត​ហើយអស់លោកមិន​ដែល​បាន​មក​តេស្ត​ជាតិ​ស្ករ​អោយ​ម្តាយ​ខ្ញុំ​សូម្បី​តែ​ម្តង​​ វាស់ឈាមម៉ានក៏អស់លោកមិនប្រាប់​ ហើយមួយទៀត​ គ្រប់ជំងឺចេញមកម្តាយ​ខ្ញុំ​សុទ្ធ​សឹង​តែ​ធ្ងន់​ធ្ងរ​​ ចុះហេតុអីបានមិនសង្គ្រោះតាំង​ពីគាត់​ចុក​ពោះដំបូង​មិច​បាន​ទុក​ម្តាយ​ខ្ញុំ​ដល់​លែង​ដឹង​ខ្លួន​ទើប​បញ្ចូន​ម្តាយខ្ញុំទៅសង្គ្រោះបន្ទាន់​ រុញម្តាយខ្ញុំដាក់សាលនេះសាលនោះទៅវិញទៅមក​??

ផុស​លិខិតមកឆ្កុយ​ មិនមានខ្លឹមសារសរសេរ​ នេះមែនទេប្រធានមន្ទីរពទ្យ​ សីលធម៌ខ្សោយដូចគ្នា​ ទើប​កូន​ចៅធ្វើតាម។

បញ្ជាក់ថា​ លិខិតដែលខាងលោកប្រធានមន្ទីពេទ្យចេញមកនេះខ្ញុំមិនទទួលជាដាច់ខាត​ ខ្ញុំមិន​ត្រូវការ​ ការបកស្រាយពីជំងឺម្តាយខ្ញុំទេ​ ហើយខ្ញុំក៏​នឹង​មិន​ទទួល​យក​ដំណោះ​ស្រាយ​អីទៀត​ដែរ​មើល​ងាយ​ជីវិតម្តាយខ្ញុំម្លេះ។»

ទាក់ទិនករណីនេះ កាលពីម្សិលមិញ​មន្ទីរពេទ្យ​បង្អែក​ខេត្តបាត់ដំបង​បាន​ចេញ​លិខិត​ចូល​រួម​មរណ​ទុក្ខជូន​ចំពោះ​ក្រុមគ្រួសារសព លោកស្រី ចាន់ ស្រីនុច។

មន្ទីរ​ពេទ្យបង្អែកខេត្តបាត់ដំបង បង្ហាញការសោកស្តាយជាពន់ពេក ចំពោះមរណភាព លោកស្រី ចាន់ ស្រីណុច អាយុ ៤៣ឆ្នាំ ដែលមានអាសយដ្ឋាននៅ ភូមិដាំស្ពៃ សង្កាត់ ស្លាកែត ក្រុង​បាត់ដំបង ខេត្តបាត់ដំបង បានទទួលមរណៈភាពកាលពីថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២៤ វេលា​ម៉ោង ១២:៣០នាទី នៅក្នុងមន្ទីរ ពេទ្យបង្អែកខេត្តបាត់ដំបង។ លោកស្រី ចាន់ ស្រីនុច បាន​ចូល​សម្រាក​នៅ​មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៤ វេលាម៉ោង​១៥:៤០​ដោយមូលហេតុឈឺក្បាល និងថប់ដង្ហើម ហើមជើងទាំងសងខាង និងមានផ្ទៃពោះ ៨ខ (ស្ត្រីបានសម្រាលកូន ប្រុសទម្ងន់ ២,៩គីឡូក្រាម ) ។

គ្រូពេទ្យព្យាបាលបានពិនិត្យឃើញថាស្រ្តីខាងលើ ស្ថិតក្នុងស្ថានភាព ខ្សោយថ្លើមចុងក្រោយ ជំងឺ​ទឹកនោម ផ្អែមធ្ងន់ធ្ងរ ខ្សោយតម្រងនោមចុងក្រោយ និង​មាន​ផ្ទៃ​ពោះ​ចំនួ​ន​ប្រាំ​ពីរ​ដង​(កូនមួយរលូត) (សម្រាលចុងក្រោយជាកូន ទី៦) ។នៅចំពោះមុខស្ថានភាពបែបនេះ ក្រុម​ការងារ​បាន​ខិតខំព្យាបាលដោយឱសថ និងមធ្យោបាយបច្ចេកទេស វិទ្យាសាស្ត្រ ដោយកិច្ច​ខិតខំ​ប្រឹង​ប្រែង​សង្គ្រោះជីវិត តែជាអកុសលស្ត្រីជាអ្នកជំងឺបានទទួលមរណៈភាព នៅវេលា ម៉ោង១២​និង​៣០​នាទី ថ្ងៃទី៣០ខែមេសា ឆ្នាំ២០២៤ នៅក្នុងផ្នែកសង្គ្រោះបន្ទាន់ជំងឺទូទៅ នៃមន្ទីរ​ពេទ្យ​បង្អែក​ខេត្តបាត់ដំបង ដោយរោគវិនិច្ឆ័យ ការពុលថ្លើមខ្លាំងខ្លា ដែលបណ្តាលឱ្យពុលដល់ខួរក្បាល និង​ជំងឺខ្សោយថ្លើម រួមនឹងខ្សោយតម្រងនោមចុងក្រោយ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        151
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        133
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm