ឥណ្ឌូនេស៊ី​ជា​ប្រទេស​ទី​៣ នៅ​អាស៊ាន​ដែល​ឈ្នះ​មេដាយ​មាស​អូឡាំពិក​ទីក្រុង​តូ​ក្យូ​

2021/08/03 05:21:51 pm        115

​វាយ​សី៖ ​ក្រុម​អត្ត​ព​លិ​ក​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ក្លាយ​ជា​ប្រទេស​ទី៣ ក្នុង​តំបន់​អាស៊ាន​ដែល​ឈ្នះ​មេដាយ​មាស​ពី​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​តូ​ក្យូ​។ ​មេដាយ​មាស​របស់​ឥណ្ឌូនេស៊ី​នេះ​បាន​ពី​ការប្រកួត​វិញ្ញាសា​កីឡា​វាយ​សី វាយ​គូ​នារី​ដែល​មាន​ដៃគូ​កីឡា​ការិនី Greysia Polii និង Apriyani Rahayu ដែល​បាន​យកឈ្នះ​ដៃគូ​កីឡាការិនី​ចិន Chen Qing Chen និង Jia Yi Fan ពីរ​សិត​ទល់នឹង​សូន្យ​។ ​ឥណ្ឌូនេស៊ី​បាន​យកឈ្នះ​ចិន​សិត​ដំបូង ២១-១៩ និង​សិត​ទី​ពីរ ២១-១៥​។

​​ក្រោយ​បញ្ចប់ការប្រកួត​ភ្លាម​កីឡាការិនី​ឥណ្ឌូនេស៊ី​ទាំង ២​នាក់​បាន​ទ្រ​ហ៊ោ​យំសម្រក់​ទឹកភ្នែក​ដោយ​ក្តីរំភើប​ពេក​។ ​​ជ័យជំនះ​របស់​ឥណ្ឌូនេស៊ី​លើ​វិញ្ញាសា​វាយ​គូ​នារី​នេះ ក៏បាន​បង្អាក់ដំណើរ​ឈ្នះ​មេដាយមាស​របស់​ចិន​លើ​វិញ្ញាសា​នេះ ២ព្រឹត្តិការណ៍​ជាប់​គ្នា​បន្ទាប់ពី​វិញ្ញាសា​ដដែល​នេះ ចិន​ចាញ់​ជប៉ុន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​នៅ​ប្រេ​ស៊ី​ល​ឆ្នាំ២០១៦ ក្រៅពីនោះ​ចិន​តែងតែ​ឈ្នះ​មេដាយមាស ៥ព្រឹត្តិការណ៍​ជាប់​គ្នា​។ ​​សំរាប់​ឥណ្ឌូនេស៊ី​ដែល​ឈ្នះ​មេដាយមាស​នេះ នឹង​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​ពី​រដ្ឋាភិបាល​របស់ខ្លួន ៣៤ម៉ឺន ៦ពាន់​ដុល្លារ​អាមេរិក រួម​ជាមួយ​នឹង​ប្រាក់ខែ ១៤០០ដុល្លារ​ផ្សេងទៀត​។

​​នៅ​អូឡាំពិក​ទីក្រុង​តូ​ក្យូ​នេះ​ឥណ្ឌូនេស៊ី​ឈ្នះ​មេដាយ​សរុប ៤គ្រឿង​រួមមាន៖ មាស ១, ប្រាក់ ១ និង​សំរឹទ្ធ ២​។ ​​ក្រៅពី​ឥណ្ឌូនេស៊ី​ដែល​ឈ្នះ​មេដាយមាស ប្រទេស​ពីរ​ទៀត​នៅ​តំបន់​អាស៊ាន​ដែល​ឈ្នះ​មេដាយមាស​ដែរ​ មាន​ថៃ​ឈ្នះ​លើ​វិញ្ញាសា​កីឡា​តៃ​ក្វាន់​ដូ និង​ហ្វីលីពីន​ឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​កីឡា​លើក​ទម្ងន់​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        96
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        108
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm