មេធាវី១៤ប្រទេសចែករំលែកបទពិសោធន៍លើជំនួយផ្នែកច្បាប់ ក្នុងសន្និសីទអន្តរជាតិលើកទី១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

2024/05/10 06:40:35 pm        251

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំធ្វើជាម្ចាស់ផ្ទះ រៀបចំ​សន្និសីទ​អន្តរជាតិ​លើកទី១ ស្តីពីការផ្តល់ជំនួយផ្នែកច្បាប់ ដោយមានការចូលរួមពីមេធាវីអន្តរជាតិ ដែល​មក​ពី​១៣​ប្រទេស ភាគីពាក់ពន្ធ័ជាតិ និង អន្តរជាតិ មកពីក្រសួងយុត្តិធម៌ ក្រសួងកិច្ចការនារី ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី សរុបប្រមាណ១០០០នាក់។ សន្និសីទ​នេះ​រៀបចំ​ឡើង​ក្រោម​ប្រធានបទ​“ការចែក​រំលែក​ឧត្តមានុវត្តន៍​ដើម្បី​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​កាន់​តែ​មាន​ប្រសិទ្ធិភាពនៅអាស៊ី”​។

ឯកឧត្តម លី ចន្ទ័តុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ​នេះគឺជាមោទកភាពសម្រាប់កម្ពុជាក្នុងការដឹកនាំរៀបចំសន្និសីទអន្តរជាតិលើកទី១ ដែល​មានការចូលរួមពីសំណាក់មេធាវីអន្តរជាតិរហូតដល់ ១៣ប្រទេស ក្នុងគោល​បំណង​ដើម្បី​លើក​កម្ពស់​ការ​យល់ដឹង អំពីសារៈសំខាន់នៃការផ្តល់ជំនួយផ្នែកច្បាប់ ដែលជាកត្តា​ចម្បង​មួយ​នៃ​សង្គម ប្រកបដោយសន្តិភាព យុត្តិធម៌ សុខដុមរមនា និង ចីរភាព ។ យន្តការ​នេះ​នឹង​បង្កើត​បាន​ជា​ថ្នាល​សម្រាប់​ការពិភាក្សាក្នុងចំណោមតួអង្គពាក់ពន្ធ័នៅក្នុងការផ្តល់ជំនួយផ្នែកច្បាប់ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការកាន់តែជិតស្និទ និង ច្រើនឡើង។ ចែក​រំលែក​ឧត្តមានុវត្តន៍​ពី​តាម​បណ្តា​យុត្តាធិការ និង វិស័យពាក់ពន្ធ័ដើម្បីការផ្តល់ជំនួយផ្នែកច្បាប់កាន់តែមានប្រសិទ្ធិភាព និង ជា​ការ​រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងកម្រិតជាតិ និង អន្តរជាតិ ក្នុងការ​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​កាន់​តែប្រ​សើរឡើង។

ឯកឧត្តម ប្រធានគណៈមេធាវីបានបញ្ជាក់ទៀតថា ជំនួយផ្នែកច្បាប់បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដើម្បី​សម្រេច​បាន​គោលដៅ​សាកល​លោក​នៃ​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​ដែល​មាន​ជាមូល​ដ្ឋាន​មួយ​ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង១៧ របស់អង្គការសហប្រជាជាតិ។ ក្នុង​រយៈ​ពេល​៥​ឆ្នាំ​កន្លងមក នេះគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានទទួល និង គ្រប់គ្រង​​ការពារ​សំណុំ​រឿង​២៧៦៩៨សំណុំរឿង ។ កូនក្តីដែលពាក់ព័ន្ធមានចំនួន៤៤៣០៨នាក់ ក្នុងនោះ​មាន​កូនក្តី​ជា​ជនបរទេសមកពី៣៦ប្រទេស មានចំនួន១៦១៧នាក់ ។ មេធាវី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ បានផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់បានចំនួន ២៦១៦ករណី ដែលមានមេធាវីស្ម័គ្រចិត្ត ចូល​រួមមានចំនួន៦៤៧នាក់ ។ គណៈមេធាវី​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន​ប្រមាណ​៣​ពាន់​លាន​រៀល​។

សូមបញ្ជាក់ថា ជំនួយផ្នែកច្បាប់គឺជាសេវាចាំបាច់ដែលជួយដល់ជនក្រីក្រនិងជនងាយរងគ្រោះ ដែល​ពុំមានលទ្ធភាពក្នុងការពឹងពាក់សេវាផ្នែកច្បាប់ដើម្បីស្វែងរកយុត្តិធម៌។ ជំនួយ​ផ្នែក​ច្បាប់​គឺ​គ្រប​ដណ្តប់លើករណីរដ្ឋប្បវេណី ព្រហ្មទណ្ឌ រដ្ឋបាល រួមទាំងការអប់រំផ្នែកច្បាប់ ការទទួល​បាន​ព័ត៌មាន​ច្បាប់ និងសេវាផ្សេងៗទៀត តាមរយៈយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ជំនួយ​នេះរួមចំណែកដល់សង្គមដែលប្រកបដោយ សន្តិភាព យុត្តិធម៌ សុខុមដុមរមនា និង បរិយាបន្ន ផ្នែកលើនីតិរដ្ឋ និង សិទ្ធិមនុស្ស។ បន្ថែមលើពីនេះជំនួយផ្នែកច្បាប់ ក៏រួម​ចំណែក​ក្នុង​ការ​សន្សំ​សំចៃការចំណាយរបស់រាជរដ្ឋាភិបាលលើបញ្ហាដែលពុំបានដោះស្រាយ ដូចជា​សេវា​សុខភាព ការស្នាក់នៅ ការការពារកុមារ និង ការឃុំឃាំង៕ អត្ថបទ សូដាវណ្ណ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        226
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm