ក្រសួងអប់រំហាមគ្រូតាមគ្រឹះស្ថានសិក្សារដ្ឋបង្ខំសិស្សរៀនគួរបន្ថែមនាំឱ្យប៉ះពាល់ការចំណាយរបស់សិស្ស

2024/05/10 06:58:51 pm        343

ក្រសួងអប់រំយុវជន និងកីឡា ប្រកាសហាមលោកគ្រូ អ្នកគ្រូនៅតាមគ្រឹះស្ថានសិក្សា​រដ្ឋបង្ខំ​សិស្ស​ឱ្យ​រៀន​គួរបន្ថែម ខណៈក្រសួងបានសេចក្តីសម្រេចឱ្យ​អនុវត្តកម្ម​វិធី​សិក្សា​ក្រៅម៉ោង​ ២ម៉ោង​បន្ថែម​រួច​ហើយ ដើម្បីផ្តល់តម្លាភាពជូនសិស្សានុសិស្សស្ថិតក្នុងបន្ទុកគ្រួសារក្រីក្រ និងសិស្ស​ទាំងអស់​គ្នា​ឱ្យ​ទទួលបា​នឱកាសសិក្សារៀនសូត្រដូចៗគ្នា។

តាមសេចក្តីថ្លែងការណ៍របស់ក្រសួងក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រសួង​បាន​ចេញសេចក្តីណែនាំស្តីពីការ​អនុវត្តកម្ម​វិធី​ក្រៅម៉ោង​សិក្សា​នៅ​តាម​គ្រឹះស្ថាន​បឋម​សិក្សា ​និងមធ្យមសិក្សាសាធារណៈគំរូ ក្នុងគោលដៅបង្កើនម៉ោងសិក្សាយ៉ាងតិច ២ ម៉ោងក្នុង​មួយថ្ងៃ បន្ថែមទៀត ក្រោយពីក្រសួង​បាន​ទទួល​ព័ត៌មាន​អំពី​ការ​ត្អូញត្អែ​របស់​មាតាបិតា​សិស្ស​មួយ​ចំនួន​ពាក់ព័ន្ធ​នឹងការលំបាកក្នុងការរ៉ាប់រងថ្លៃចំណាយលើការរៀនគួរក្រៅម៉ោងបន្ថែមរបស់កូនៗ និង​បានបង្កបាតុភាពអវិជ្ជមាន ពីសកម្មភាពបង្រៀនគួរ ដូចជាការចេញវិញ្ញាសាប្រឡងប្រចាំខែ ប្រចាំ​ឆមាសនូវលំហាត់ ឬខ្លឹមសារ ដូចទៅនឹងការបង្រៀនគួររួច ដែលធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សតិ​អារម្មណ៍​របស់​សិស្សមិនបានរៀនគួ និងជាពិសេសបង្កើត​គម្លាត​វិសមភាព​យ៉ាង​ច្រើន​សម្រាប់​កុមារ​ក្រីក្រ​ជួប​ការលំបាក ដែលគ្មានលទ្ធភាពរៀនគួរបន្ថែម។

អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា ថ្លែងប្រាប់ BTV នៅថ្ងៃទី១០ ខែ​ឧសភានេះ ថា នៅពេលនេះ ក្រសួង​អប់រំ​បាននិងកំពុង​សិក្សា​ពង្រីក​ការ​អនុវត្តកម្មវិធីសិក្សា​ក្រៅម៉ោង ២ម៉ោងបន្ថែមនៅតាមបណ្តាសាលាបឋមសិក្សា និងមធ្យមសិក្សាឲ្យ​បាន​ច្រើន​នៅ​ទូទាំង​ប្រទេស ដើម្បីផ្លាស់ប្តូរវប្បធម៌ការរៀនគួរក្រៅម៉ោងផង និងការបំណិន​ជីវិត​សិស្ស​តាមរយៈ​ការ​សិក្សា​ភាសាបរទេស និងមុខវិជ្ជាផ្សេងទៀតផង ខណៈបច្ចុប្បន្ន​ក្រសួង​បាននិង​កំពុង​អនុវត្ត​សាកល្បង​បានចំនួន២០សាលារួចហើយ។

សូមបញ្ជាក់ថា នៅក្នុងសេចក្តីថ្លែងការណ៍ក្រសួងអប់រំ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ ក៏​បាន​ណែនាំអំពាវនាវទៅដល់គ្រប់លោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រងគ្រប់គ្រឹះស្ថាន​សិក្សា​សាធារណៈ​មិន​ត្រូវ​បង្ខិតបង្ខំសិស្សឱ្យរៀនគួ និងមិនត្រូវយកមេរៀនឬលំហាត់បង្រៀនគួរ ដើម្បីធ្វើ​ជា​វិញ្ញាសា​ប្រឡង​ប្រចាំខែ ប្រចាំឆ្នាំផ្សេងៗ និងណែនាំសាលាត្រូវរៀបចំនិងអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ដើម្បី​បង្កើនម៉ោងស្វ័យសិក្សាយ៉ាងតិច ២ម៉ោងបន្ថែម ហើយ​មាតាបិតាត្រូវយកចិត្តទុកដាក់​ត្រួត​ពិនិត្យនិងលើកទឹកចិត្តឱ្យកូនធ្វើស្វ័យសិក្សា និងរៀនសូត្រនៅផ្ទះជាដើម៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm