មនុស្ស​រាប់​លាន​នាក់​ស្ថិត​ក្រោម​ការ​បិទ​ខ្ទប់ ខណៈ​ចិន​ប្រយុទ្ធ​ប្រឆាំង​ការ​ផ្ទុះ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta

2021/08/03 05:45:38 pm        157

​ចិន៖ មនុស្ស​រាប់​លាន​នាក់​ត្រូវ​បាន​គេ​បង្ខាំង​ឲ្យ​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ ​នៅ​ក្នុង​ប្រទេស​ចិន​កាលពី​ថ្ងៃ​ចន្ទ (២ សីហា​) ខណៈ​ដែល​ប្រទេស​នេះ​ព្យាយាម​ទប់ស្កាត់​ការ​ផ្ទុះ​ឡើង ​នៃ​វីរុស​កូ​រ៉ូ​ណា​ដ៏​ធំ​បំផុត​របស់​ខ្លួន​ក្នុង​រយៈពេល​ជាច្រើន​ខែ ដោយមាន​ការ​ធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ និង​ទប់ស្កាត់​ការ​ធ្វើ​ដំណើរ​។​

​ប្រទេស​ចិន​កាលពី​ថ្ងៃ​ចន្ទ​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​ នៃ​វីរុស​កូ​រ៉ូ​ណា​ក្នុងស្រុក​ចំនួន ៥៥​នាក់ ​ខណៈ​ការ​ផ្ទុះឡើង​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ដែល​កំពុង​ឆ្លង​រីក​រាលដាល​យ៉ាង​លឿន​បាន​ទៅដល់​ទីក្រុង​ជាង ២០ និង​រាប់​សិប​ខេត្ត​ថែមទៀត។​ វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta វាយលុក​ចូល​ប្រទេស​ចិន ខណៈ​សេដ្ឋកិច្ច​ប្រទេស​នេះ​ទើប​ងើប​ផុត​ពី​ផល​ប៉ះពាល់​។​ ​រដ្ឋាភិបាល​មូល​ដ្ឋាន​នៅ​ក្នុង​ទីក្រុង​ធំៗរួម​ទាំង​ទីក្រុង​ប៉េកាំង​ ឥឡូវនេះ​បាន​ធ្វើ​តេស្ត​ប្រជាជន​រាប់​លាន​នាក់ ​ខណៈ​បាន​បិទ​បរិវេណ​លំនៅដ្ឋាន និង​ហាម​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជិតស្និទ្ធ ​ក្រោម​វិធាន​ការ​ដាក់​មនុស្ស​ឲ្យ​នៅ​ដាច់ដោយឡែក​។

​កាលពី​ថ្ងៃ​ចន្ទ ទីក្រុង Zhuzhou ភាគ​កណ្តាលក្នុង​ខេត្ត Hunan បាន​បញ្ជា​ឱ្យ​ប្រជាជន​ជាង ១​លាន ​២​សែន​នាក់​ស្នាក់​នៅផ្ទះ ​ក្រោម​វិធាន​ការ​បិទ​ខ្ទប់​យ៉ាង​តឹងរ៉ឹង​ក្នុង​រយៈពេល​ ៣ថ្ងៃ​ខាងមុខ ​នៅ​ពេល​ដែល​ទីក្រុង​នេះ​ចាប់ផ្ដើម​យុទ្ធនាការ​ធ្វើតេស្ត​ និង​ចាក់​វ៉ាក់សាំង​ទូទាំង​ទីក្រុង នេះ​បើ​យោង​តាម​សេចក្ដីថ្លែងការណ៍​ផ្លូវការ​មួយ​។​ ​ប៉ុន្តែ​ការ​ផ្ទុះ​ឡើង​ចុងក្រោយបង្អស់​ដែល​ទាក់ទង​ទៅ​នឹង​ការ​ឆ្លង​ជា​ក្រុម​នៅ​ទីក្រុង Nanjing ជាទី​ដែល​អ្នក​បោសសំអាត ៩​នាក់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​បាន​ធ្វើ​តេស្ត​វិជ្ជមាន​កាលពី​ថ្ងៃ​ទី​២០ ខែ​កក្កដា កំពុង​គំរាមកំហែង​ដោយមាន​ករណី​ឆ្លង​ក្នុងស្រុក​ជាង ៣៦០​នាក់​ដែល​បាន​រាយការណ៍​ក្នុង​រយៈពេល​ ២​សប្ដាហ៍​ចុងក្រោយ​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        121
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        118
បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm