ក្រុមហាម៉ាស ជំរុញឲ្យបញ្ឈប់ការទម្លាក់ជំនួយតាមអាកាស នៅហ្កាហ្សា បន្ទាប់ពីមនុស្សពីរនាក់ បានស្លាប់

2024/05/10 07:06:22 pm        272

ក្រុមហាម៉ាសកាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យបញ្ចប់ការផ្តល់ជំនួយតាមអាកាស បន្ទាប់ពីជនជាតិប៉ាឡេស្ទីនពីរនាក់ ត្រូវបានសម្លាប់ នៅតំបន់ហ្កាហ្សាភាគខាងជើង នៅពេលដែលប្រអប់ជំនួយមួយ បានធ្លាក់ចូលទៅក្នុងឃ្លាំងមួយ បន្ទាប់ពីឆ័ត្រយោងរបស់ខ្លួន មិនអាចបើកបាន។

ប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក អង់គ្លេស និងបារាំង បានងាកទៅរកទម្លាក់ជំនួយតាមអាកាសជាប្រចាំ នៅតំបន់ហ្កាហ្សាភាគខាងជើង ជាកន្លែងដែលភ្នាក់ងារមនុស្សធម៌ បានព្រមានអំពីទុរ្ភិក្សដែលកំពុងកើតឡើង។

កាលពីថ្ងៃអង្គារ មនុស្សពីរនាក់ បានស្លាប់ នៅពេលអ្នកលោតឆ័ត្រយោងជំនួយ បានធ្លាក់លើដំបូលឃ្លាំងដែលអ្នកស្រុកបានប្រមូលផ្តុំគ្នា ដើម្បីយកជំនួយសង្គ្រោះទាំងនោះ។

យោងតាមអាជ្ញាធរក្រុមហាម៉ាស បានឲ្យដឹងថា ចំនួនអ្នកស្លាប់ចុងក្រោយបំផុត បានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ចំនួន ២១នាក់ស្លាប់ នៅពេលដែលការទម្លាកជំនួយតាមអាកាស មានកំហុសខុសឆ្គងឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។

លោក សាឡាម៉ា ម៉ារូហ្វ (Salama Marouf) ប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលនៅទីក្រុងហ្កាហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងសូមរំលឹកឡើងវិញថា ការទម្លាក់ជំនួយតាមអាកាស បង្កគ្រោះថ្នាក់ពិតប្រាកដដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ ហើយមិនផ្តល់ដំណោះស្រាយពិតប្រាកដមួយដើម្បីកាត់បន្ថយវិបត្តិស្បៀងអាហារដែលកំពុងវាយលុកតំបន់ហ្កាហ្សាភាគខាងជើងទេ»។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        29
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        104
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm