អ៊ុយក្រែន បានបំបែកឯកទក្តកម្មជាមួយនឹងការវាយប្រហាររយៈចម្ងាយឆ្ងាយទៅលើរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ ដោយវាយចំគោលដៅចម្ងាយ ៧៤៦ ម៉ាយពីព្រំដែន។

ប្រភពការពារជាតិអ៊ុយក្រែន បាននិយាយថា ការវាយប្រហារដោយយានដ្រូនដែលបានត្រូវចំរោងចក្រចម្រាញ់ប្រេង នៅក្នុងសាធារណៈរដ្ឋ បាស្កត់តូស្ថាន ( Bashkortostan) របស់រុស្ស៊ី គឺជាការងាររបស់សេវាសន្តិសុខ SBU ហើយត្រូវបានអនុវត្តនៅក្នុង«កំណត់ត្រានៃការវាយប្រហាររយៈចម្ងាយឆ្ងាយ»នេះ។

ប្រភពនោះ បានបន្ថែមថា យានដ្រូននឡ ហោះបានចម្ងាយសរុប ១.៥០០ គីឡូម៉ែត្រ។
ប្រភពដដែល បានអះអាងថា សេវាសន្តិសុខ SBU បានបង្ហាញជាថ្មីម្តងទៀតថា ខ្លួនមានដំណោះស្រាយផ្នែកបច្ចេកវិជ្ជាដ៏សំខាន់ដែលជួយក្នុងការវាយលុកដ៏ខ្លាំងក្លាទៅលើសត្រូវ»។
មុននេះ សេវាសន្តិសុខ បានរាយការណ៍ថា យានដ្រូនរបស់អ៊ុយក្រែន បានវាយប្រហារឃ្លាំងស្តុកប្រេងចំនួនពីរ ក្នុងប្រទេសរុស្ស៊ី បណ្តាលឲ្យមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។
មន្ត្រីចារកម្មអ៊ុយក្រែនម្នាក់ បាននិយាយថា ឃ្លាំងស្តុកប្រេង ត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌលដឹកជញ្ជូន ដើម្បីផ្គត់ផ្គង់កងទ័ព នៅក្នុងឧបទ្វីបគ្រីម៉េដែលកាន់កាប់ដោយរុស្ស៊ី នៅក្បែរនោះ។