រដ្ឋមន្ត្រីអ៊ីស្រាអែល ប្រាប់ទាំងមិត្តនិងសត្រូវថា អ៊ីស្រាអែលនឹងសម្រេចគោលដៅសង្គ្រាម

2024/05/10 07:21:54 pm        228

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Yoav Gallant បានប្រាប់ ទាំងសត្រូវនិងមិត្ត របស់អ៊ីស្រាអែលថា អ៊ីស្រាអែល នឹងធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ដើម្បីសម្រេចបាននូវគោលដៅសង្គ្រាមរបស់ខ្លួននៅតំបន់ហ្កាហ្សា និងនៅភាគខាងជើង ក្នុងការឆ្លើយតបជាក់ស្តែងចំពោះសម្ពាធរបស់សហរដ្ឋអាមេរិក ដើម្បីឲ្យបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅទីក្រុងរ៉ាហ្វា។

ការអត្ថាធិប្បាយនេះ ធ្វើឡើងនៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធដល់អ្នកស្លាប់ក្នុងសង្គ្រាមរបស់អ៊ីស្រាអែល បន្ទាប់ពីការព្រមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដែលបាននិយាយថា សហរដ្ឋអាមេរិក នឹងបញ្ឈប់ការផ្គត់ផ្គង់សព្វាវុធ ប្រសិនបើអ៊ីស្រាអែលរុលចូលទៅក្នុងទីក្រុង Rafah ភាគខាងត្បូង នៃតំបន់ហ្កាហ្សា ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីន ជាងមួយលាននាក់បានភៀសខ្លួនទៅកាន់ទីនោះ។

ការអត្ថាធិប្បាយនានា ពីរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីទទួលបន្ទុកសង្គ្រាម ដែលត្រូវបានចាត់ទុកថាមានភាពរសើបបំផុតចំពោះហានិភ័យនៃការងាករេរបស់សហរដ្ឋអាមេរិក បានបង្ហាញអំពីទំហំនៃការប្រឈមមុខដាក់គ្នារវាងរដ្ឋបាល លោក Biden និងរដ្ឋាភិបាលអ៊ីស្រាអែល។

រថក្រោះអ៊ីស្រាអែល បានដណ្តើមការគ្រប់គ្រងផ្នែកខាងប៉ាឡេស្ទីននៅច្រកឆ្លងកាត់ព្រំដែនទីក្រុង Rafah ជាមួយប្រទេសអេហ្ស៊ីប កាលពីដើមសប្តាហ៍នេះ ។

នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានបំពានទៅនឹងសម្ពាធអន្តរជាតិដែលកើនឡើង ដើម្បីឲ្យព្រមព្រៀងលើបទឈប់បាញ់ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំទាន់មានបទបញ្ជាឱ្យកងទ័ពចូលទីក្រុងនេះឡើយទេ ដែលអ៊ីស្រាអែលនិយាយថា កងវរសេនាតូចចំនួនបួនអង្គភាពរបស់អ្នកប្រយុទ្ធក្រុមហាម៉ាស មានមូលដ្ឋាននៅទីនោះ។

នៅភាគខាងជើង កងកម្លាំងអ៊ីស្រាអែល បានបាញ់តគ្នាឆ្លងព្រំដែនប្រទេសលីបង់ ជាមួយកងកម្លាំងរបស់កងជីវពលក្រុមហេសបូឡាដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមនៅតំបន់ហ្កាហ្សា កាលពីខែតុលា ឆ្នាំមុន។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        32
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        105
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm