យុវជនជាង ២០០នាក់ ចូលរួមសិក្ខាសាលាស្វែងយល់ពីការត្រៀមខ្លួនចូលទីផ្សារការងារ

2024/05/10 07:26:32 pm        228

ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១០ ខែ​ឧសភា ឆ្នាំ២០២៤នេះ បានរៀបចំសិក្ខាសាលាមួយស្តីពី «ការត្រៀមខ្លួនចូលទីផ្សារការងារ» ដោយ​អញ្ជើញវាគ្មិនល្បីៗចំនួន៥រូប ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍​នានា​ដែល​ផ្តល់​ជា​គន្លឹះ​សំខាន់ៗក្នុងការស្វែងរកការងារធ្វើឲ្យមានប្រសិទ្ធភាពទៅដល់យុវជន និងសិស្សានុសិស្ស​ជាង ២០០នាក់ ក្នុងឱកាសថ្ងៃទីពីរនៃពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព។

ក្រុមនិស្សិតមកពីសាកលវិទ្យាល័យផ្សេងៗគ្នា ដែលចូលរួមក្នុងអង្គសិក្ខាសាលា បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ក្រៅពីពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព សិក្ខាសាលាថ្ងៃនេះ ក៏ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ជា​ច្រើនផងដែរដល់អ្នកចូលរួមទាំងអស់ ពីព្រោះបានដឹងព័ត៌មាន​នានា​អំពី​ការ​ត្រៀម​ខ្លួន​ឲ្យ​បានត្រឹមត្រូវ មុននឹងសម្រេចដាក់ពាក្យស្វែងរកការងារធ្វើ ខណៈ​មាន​ក្រុមហ៊ុន​ជា​ច្រើន​ជ្រើស​រើស​បុគ្គលិក ដែលជាឱកាសស្វែងរកការងារងាយស្រួលជ្រើសរើសឲ្យត្រូវជំនាញ ដើម្បី​អាច​បំពេញ​ការងារ​ប្រចាំថ្ងៃ និងទៅថ្ងៃអនាគត ជាពិសេសការ​រក្សា​បាន​នូវ​ស្ថិរភាព​ការងារ​ឲ្យ​យូរ​អង្វែង​។

សូមជម្រាបជូនថា វាគ្មិនល្បីឈ្មោះទាំង៥រូប ដែលនឹងចូលរួមចែករំលែកចំណេះដឹងនេះ រួមមាន៖ លោក អ៊ីវ គឹមសួរ គ្រូបងឹ្វកអាជីវអាជីវកម្មរបស់ Action COACH Cambodia និងជាតំណាង ស.ស.យ.ក រាជធានីភ្នំពេញ, លោក ឡាយ សុភា ប្រធានមជ្ឈមណ្ឌលភាសា អេ អាយ អាយ , លោក សែម សុផា ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកជ្រើសរើស និងបណ្តុះបណ្តាលនៃធនាគារ វីង , លោក គង់ សំនៀង អគ្គនាយករង វេសឡាញ អេឌ្យូខេសិនគ្រុប និងជា​ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា និងលោក ខាន់ គឹមហួន ប្រធានការិយាល័យប្រមូល និងគ្រប់គ្រងទិន្នន័យ នៃអគ្គ​លេខា​ធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។

សូមបញ្ជាក់ទៀតថា សិក្ខាសាលាខាងលើនេះ រៀបចំឡើងស្របពេល ពិព័រណ៍ការងារ និងមគ្គទេសក៍​អាជីព ដែលរយៈពេល ២ថ្ងៃ គឺថ្ងៃទី៩ និងទី១០ ខែឧសភា នៅអគារ KAMPUS ជាប់​ស្ពានអាកាសក្បាលថ្នល់។ ពិព័រណ៍នេះ មានការចូលរួមពីសំណាក់ក្រុមហ៊ុន សហ​គ្រាសធំ​ៗ​ចំនួន​២៥ ដែលបាននាំយកឱកាសការងារគ្រប់ប្រភេទជាង ៥,៤០០កន្លែង ដើម្បីតាំងបង្ហាញ សម្ភាស​ជ្រើសរើស និងបើកឱកាសដល់អ្នកដាក់ពាក្យស្នើសុំការងារ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        233
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm