ឥណ្ឌាបញ្ចប់ការដកទ័ពចេញពីម៉ាល់ឌីវ តាមសំណើរបស់មេដឹកនាំគាំទ្រចិន

2024/05/10 10:19:39 pm        286

មន្ត្រីទីក្រុង New Delhi កាលពីថ្ងៃព្រហស្បតិ៍ (ទី៩ ខែឧសភា) បាននិយាយថា ប្រទេសឥណ្ឌាបានដាក់ជំនួសទាហានប្រមាណជា ៨០នាក់ នៅលើកោះម៉ាល់ឌីវដោយជនស៊ីវិលវិញ បន្ទាប់ពីមានការទាមទាររបស់ប្រធានាធិបតីលោក Mohamed Muizzu ជាមេដឹកនាំដែលបានផ្លាស់ប្ដូររបត់ទំនាក់ទំនងរបស់ប្រជុំកោះនេះទៅប្រទេសចិនវិញ។

កងទ័ពឥណ្ឌាបានឧបត្ថម្ភឧទ្ធម្ភាគចក្រ ២គ្រឿង និងយន្តហោះ ១គ្រឿងដែលត្រូវបានផ្តល់ឲ្យដោយទីក្រុង New Delhi ហើយភាគច្រើនប្រើសម្រាប់ប្រតិបត្តិការឃ្លាំមើលដែនសមុទ្រ ការស្វែងរក និងជួយសង្គ្រោះ និងការជម្លៀសផ្នែកវេជ្ជសាស្រ្តនៅលើប្រជុំកោះនេះ ដែលមានប្រជាជនប្រហែលកន្លះលាននាក់។

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសម៉ាល់ឌីវ លោក Moosa Zameer នៅប្រទេសឥណ្ឌា ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់មន្ត្រីជាន់ខ្ពស់ កិតចាប់តាំងពីលោក Muizzu ចូលកាន់តំណែង កាលពីខែវិច្ឆិកាឆ្នាំមុន រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar បាននិយាយថា វាជាផលប្រយោជន៍រួមរបស់ប្រទេសទាំង២ ក្នុងការស្វែងយល់ថា តើវិធីណាល្អដែលល្អបំផុត ដើម្បីធ្វើឲ្យទំនាក់ទំនងឆ្ពោះទៅមុខ។ ហើយបន្ទាប់មក អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Randhir Jaiswal បាននិយាយថា ទាហានត្រូវបានដាក់ជំនួសវិញដោយបុគ្គលិកបច្ចេកទេស។

សូមបញ្ជាក់បន្ថែមថា ជាប្រពៃណី មេដឹកនាំប្រទេសម៉ាល់ឌីវ បានយកទីក្រុង New Delhi ជាកន្លែងឈប់សំចតលើកដំបូងរបស់ពួកគេ បន្ទាប់ពីឡើងកាន់តំណែង ប៉ុន្តែលោក Muizzu បានជ្រើសរើសប្រទេសចិនជំនួសវិញ និងបានធ្វើទំនាក់ទំនងការពារជាតិកាន់តែស៊ីជម្រៅ ក្នុងខណៈពេលដែលបណ្ដាប្រទេសមហាអំណាចពិភពលោក កំពុងប្រជែងដណ្ដើមឥទ្ធិពលនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm       
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        23
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm