លោក Putin ស្វែងរកការបន្ត និងការស្នើឲ្យលោក Mishustin ធ្វើជានាយករដ្ឋមន្ត្រីរុស្ស៊ីដដែល

2024/05/10 10:20:38 pm        224

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃសុក្រ (ទី១០ ខែឧសភា) បានស្នើឲ្យមានការតែងតាំងឡើងវិញនូវតំណែងនាយករដ្ឋមន្រ្តីលោក Mikhail Mishustin ជាអ្នកគាំទ្របច្ចេកទេស ដែលបានជួយលោកឲ្យឆ្លងកាត់សង្រ្គាមនៅអ៊ុយក្រែន និងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច ក្នុងពេលមានទណ្ឌកម្មពីលោកខាងលិច ជុំវិញការលុកលុយរបស់ទីក្រុងមូស្គូលើទីក្រុងគីវ។

ការអនុម័តរបស់សភា Duma ចំពោះឥស្សរជនមិនសូវលេចមុខមាត់លោក Mishustin នេះ គឺស្ទើរតែប្រាកដ ១០០ភាគរយហើយ ដោយសារស្ទើរតែគ្មានសំឡេងប្រឆាំងទាល់តែសោះនៅក្នុងសភា ដែលបានគាំទ្រលោក Putin នូវការសម្រេចចិត្តទាំងអស់របស់លោក ក្នុងនោះរួមទាំងការលុកលុយ ក្នុងខែកុម្ភៈ ឆ្នាំ២០២២ លើប្រទេសជិតខាងតូចជាងរុស្ស៊ីផងដែរ។

ដូចដែលច្បាប់បានកំណត់ រដ្ឋាភិបាលបានលាលែងពីតំណែងសិន មុននឹងលោក Putin ដែលជាមេដឹកនាំកំពូលរបស់រុស្ស៊ីអស់រយៈពេលជិត ១ភាគ៤នៃសតវត្សរ៍នេះ បានស្បថចូលកាន់តំណែងរយៈពេល ៦ឆ្នាំទៀត កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ បន្ទាប់ពីទទួលបានការជាប់ឆ្នោតឡើងវិញ ជាមួយនឹងសំឡេងគាំទ្រយ៉ាងច្រើនសលើសលប់ នៅក្នុងខែមីនា។

អ្វីដែលសំខាន់នោះ គឺថា មិនមានការចង្អុលបង្ហាញណាមួយដែលថា លោក Putin មានគម្រោងរុះរើឡើងវិញនោះឡើយ ចំពោះរដ្ឋាភិបាល ដែលរួមមានទាហានជើងចាស់លោក Sergei Shoigu ទទួលបន្ទុកការពារជាតិរបស់រុស្ស៊ី តាំងពីឆ្នាំ២០១២ និងរដ្ឋមន្ត្រីការបរទេស Sergei Lavrov ដែលទទួលបន្ទុកផ្នែកការទូតរបស់រុស្ស៊ីអស់រយៈពេល ២ទសវត្សរ៍។

បណ្ដាអ្នកវិភាគលើកឡើងថា ការបន្តរក្សារដ្ឋាភិបាលដើមរបស់លោកឲ្យនៅដដែលនេះ នឹងផ្ញើសារអំពីស្ថិរភាព និងអំពីការពេញចិត្តរបស់លោក Putin ចំពោះការរីកចម្រើនរបស់ក្រុមលោក ទាំងនៅក្នុង និងក្រៅប្រទេស៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        27
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        12
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm