លោក Borrell របស់ EU៖ អេស្ប៉ាញ និងអៀរឡង់ នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅថ្ងៃទី២១ ឧសភា

2024/05/11 12:49:07 am        298

ប្រទេសអេស្ប៉ាញ អៀរឡង់ និងបណ្ដាប្រទេសសមាជិកសហភាពអឺរ៉ុប (EU) ផ្សេងទៀត គ្រោងនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅថ្ងៃទី២១ ខែឧសភា។ នេះបើតាមប្រធានគោលនយោបាយការបរទេសរបស់ EU លោក Josep Borrell ដែលបាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ (ទី៩ ខែឧសភា) នៅមុនពេលមានការបោះឆ្នោត ដែលត្រូវបានរំពឹងទុករបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រ (ទី១០ ខែឧសភា) នេះ ជុំវិញការស្នើសុំរបស់ប៉ាឡេស្ទីន ដើម្បីបានក្លាយជាសមាជិកពេញសិទ្ធិ។

សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez បានធ្លាប់បាននិយាយរួចហើយកាលពីខែមីនាថា អេស្ប៉ាញ និងអៀរឡង់ រួមជាមួយនឹងស្លូវេនី និងម៉ាល់តា បានយល់ព្រមចាត់វិធានការជំហានដំបូងឆ្ពោះទៅរកការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅក្បែរខាងអ៊ីស្រាអែល ដោយមើលឃើញថា ដំណោះស្រាយរដ្ឋ២ មានសារៈសំខាន់ ចំពោះសន្តិភាពយូរអង្វែង។

ដោយត្រូវបានសួរនៅស្ថានីយវិទ្យុអេស្ប៉ាញ RNE ថា តើថ្ងៃទី២១ ខែឧសភា គឺជាពេលវេលាដែលប្រទេសអេស្ប៉ាញ អៀរឡង់ និងបណ្តាប្រទេស EU ផ្សេងទៀត នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដែរ ឬទេ លោក Borrell បានតបថា បាទមែនហើយ ដោយលើកឡើងពីស្លូវេនីផងដែរ។

ដោយបន្ថែមថា បែលហ្ស៊ិក និងប្រទេសផ្សេងទៀតប្រហែលជាធ្វើតាមដែរនោះ លោក Borrell បានប្រាប់ថា៖ «នេះគឺជាសកម្មភាពនិមិត្តរូបនៃស្មារតីនយោបាយ។ ត្រូវទទួលស្គាល់ឆន្ទៈ ដើម្បីឲ្យរដ្ឋនោះមានលើសពីភាពត្រឹមតែជារដ្ឋមួយ»។

ទូរទស្សន៍ជាតិអៀរឡង់ RTE បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អេស្ប៉ាញ អៀរឡង់ ស្លូវេនី និងម៉ាល់តា បានកំពុងរង់ចាំការបោះឆ្នោតរបស់អង្គការសហប្រជាជាតិ ហើយកំពុងពិចារណាលើការទទួលស្គាល់រួមគ្នានៅថ្ងៃទី២១ ខែឧសភា។

អ្នកនាំពាក្យក្រសួងការបរទេសអេស្ប៉ាញមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ ហើយក៏មិនមានការអត្ថាធិប្បាយ អំពីកាលបរិច្ឆេទពីប្រទេសផ្សេងទៀតទេដែរ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        93
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        82
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm