អ្នកនយោបាយ និងអ្នកវិភាគអាល្លឺម៉ង់៖ ភាពតានតឹងផ្នែកនយោបាយក្នុងប្រទេស កំពុងកើនឡើង

2024/05/11 04:15:20 am        235

អ្នកវិទ្យាសាស្ត្រនយោបាយម្នាក់មើលឃើញថា បន្ទាប់ពីមានការវាយប្រហារជាច្រើនប្រឆាំងនឹងអ្នកនយោបាយទូទាំងប្រទេសអាល្លឺម៉ង់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ចេតនាបង្កឲ្យមានអំពើហិង្សា បានកើនឡើង។

ដោយនិយាយថា អ្នកវាយប្រហារ «មិនពេញចិត្ត និងខឹងសម្បា ចំពោះការធ្វើនយោបាយ» អ្នកវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យ Bundeswehr ក្នុងទីក្រុង Munich គឺលោកស្រី Jasmin Riedl បានពន្យល់ថា អសន្តិសុខសេដ្ឋកិច្ច និងវប្បធម៌ បានបង្ហាញរូបភាពកាន់តែច្បាស់ឡើងៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកស្រីជឿជាក់ថា ការវាយប្រហារថ្មីៗនេះបង្កគ្រោះថ្នាក់ដល់លទ្ធិប្រជាធិបតេយ្យទាំងមូល។

លោកស្រី Riedl បាននិយាយទៅកាន់ទូរទស្សន៍ Reuters នៅថ្ងៃសុក្រ (១០ ឧសភា) នេះថា៖ «ការវាយប្រហារ បង្កបញ្ហាយ៉ាងខ្លាំងក្លាដល់លទ្ធិប្រជាធិបតេយ្យសេរី។ នៅពេលដែលមនុស្សត្រូវបានវាយប្រហារ ពួកគេបានដកខ្លួនចេញពីឆាកនយោបាយ។ ការធ្វើបែបនោះប៉ះពាល់ដល់ការប្រកួតប្រជែង ខណៈដែលវាធ្វើឲ្យពួកគេរងនូវភាពអយុត្តិធម៌។ ក្រុមមួយចំនួនត្រូវបានដកចេញម្តងមួយៗយ៉ាងស្រួលៗ»។

អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានថ្កោលទោសចំពោះការវាយប្រហារទាំងនោះ ដោយនិយាយថា ជនជាតិអាល្លឺម៉ង់មិនអាច «ឈរនៅស្ងៀម» បានឡើយ នៅពេលដែលមន្ត្រី និងក្រុមអ្នកធ្វើយុទ្ធនាការត្រូវបានវាយប្រហារនោះទេ។ 

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន សមាជិកនៃគណបក្សផ្ទាល់ខ្លួនរបស់លោក Scholz ត្រូវបានវាយប្រហារយ៉ាងធ្ងន់ធ្ងរ រហូតដល់ត្រូវវះកាត់ ខណៈដែលកាលពីថ្ងៃព្រហស្បតិ៍ (៩ ឧសភា) សមាជិកម្នាក់ទៀតនៃគណបក្សរបស់លោកដែលជាអតីតអភិបាលក្រុងប៊ែរឡាំង ក៏ត្រូវបានវាយប្រហារផងដែរ។ ហេតុការណ៍មួយទៀតបានឃើញសមាជិកនៃគណបក្ស Green ត្រូវបានរុញ និងស្តោះទឹកមាត់ដាក់ នៅពេលកំពុងដំឡើងផ្ទាំងរូបភាពយុទ្ធនាការ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        82
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        71
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        66

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm