កម្ពុជាចុះអនុស្សរណៈអនុវត្តគម្រោងកម្មវិធីការងារសមរម្យដំណាក់កាលទី៦ដើម្បីវិបុលភាពសង្គមកាន់តែប្រសើរដែលស្របនឹងចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០

2024/05/11 04:17:54 pm        133

រាជរដ្ឋាភិបាលតំណាងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អង្គការអន្តរជាតិខាងការងារ (ILO) តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងតំណាងអង្គការវិជ្ជាជីវៈរបស់និយោជក នៅរសៀលថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤ បានចុះអនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងកម្មវិធីការងារសមរម្យនៅកម្ពុជា ដំណាក់កាលទី៦ ឆ្នាំ២០២៤-២០២៨។ កម្មវិធីដែលប្រារព្ឋនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកស្រី Chihoko Asada-Miyakawa ឧបការរីអគ្គនាយកអង្គការអន្តរជាតិខាងការងារ និងជានាយិកាប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការ ILO តំណាងកម្មករនិយោជិត និងតំណាងសមាគមនិយោជកផងដែរ។ 

លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការអនុវត្តកម្មវិធីការងារសមរម្យជាច្រើនដំណាក់កាល កន្លងមកនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា ជាពិសេសការលើកកម្ពស់លក្ខខណ្ឌការងារ ការពង្រីករបបសន្តិសុខសង្គម និងការលើកកម្ពស់ផលិតភាពការងារ តាមរយៈកិច្ចសន្ទនាសង្គម និងយន្តការត្រីភាគី។ 

លោកជំទាវបន្ថែមថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយដៃគូសង្គម និងដៃគូអភិវឌ្ឍនានា ជាពិសេសអង្គការអន្តរជាតិខាងការងារក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា។ តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ កម្ពុជាអាចបន្តរក្សាបាននូវស្ថិរភាពទីផ្សារការងារ, ការលើកកម្ពស់ជំនាញនិងផលិតភាពការងារ, លក្ខខណ្ឌការងារល្អប្រសើរ, កំណើនប្រាក់ឈ្នួលអប្បបរមា, ការពង្រីករបបសន្តិសុខសង្គម, ការពង្រឹងយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ, ការលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ និងការធានាបាននូវភាពសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដែលសុទ្ធសឹងជាកត្តាគន្លឹះក្នុងការចូលរួមសម្រេចឱ្យបាននូវការងារសមរម្យស្របតាមតម្រូវការរបស់ប្រជាជនកម្ពុជា។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកវិស័យឯកជន(ដែលជានិយោជក) និងកម្មករនិយោជិត(ដែលជាប្រភពកម្លាំងពលកម្ម) គឺជាដៃគូសង្គម ដែលមិនអាចខ្វះបាន ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។ 

ទន្ទឹមនឹងនេះ ឧកញ៉ា សុខ ពិសិដ្ឋ ប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា គម្រោងកម្មវិធីការងារសមរម្យសម្រាប់កម្ពុជា បានដើរតួរនាទីជាក្របខណ្ឌកិច្ចសហប្រតិបត្តិការ និងផែនការសកម្មភាពដើម្បីជួយឱ្យកម្ពុជាសម្រេចបាននូវកំណើនការងារ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាប័ន្ន។ លើសពីនេះ គម្រោងកម្មវិធីនេះក៏បានឆ្លុះ បញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល និងដៃគូសង្គមក្នុងការដោះស្រាយបញ្ហាប្រឈមលើផ្នែកទីផ្សារការងារ ទំនាក់ទំនងវិជ្ជាជីវៈ នៅក្នុងប្រទេសកម្ពុជា និងជំរុញឲ្យប្រជាជនកម្ពុជាទាំងអស់ទទួលបាននូវការងារសមរម្យកាន់តែច្រើន។

ដោយឡែកតំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត លោក សំ សឿន ប្រធានសហភាពពលកម្មកជាតិកម្ពុជា (NLC)វិញ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងជឿជាក់ថា កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨ នឹងទទួលបានលទ្ធផលល្អប្រសើរ ហើយភាគីសហជីព នឹងបន្តចូលរួមសហការកាន់តែជិតស្និតជាមួយក្រសួងការងារ អង្គការ ILO និងគ្រប់ភាគីពាក់ព័ន្ឋបន្តទៀត ដើម្បីផ្ដល់ឱ្យវិស័យការងារនៅកម្ពុជាកាន់តែមានភាពរីកចម្រើន ជាពិសេសផ្តល់នូវវឌ្ឍនភាពលើការងារសមរម្យសម្រាប់កម្មករនិយោជិតលើគ្រប់វិស័យនិងប្រជាពលរដ្ឋកម្ពុជា។

សូមបញ្ជាក់ថា កម្ពុជា គឺជាប្រទេសឈានមុខគេមួយ ក្នុងនាមជាសមាជិករបស់អង្គការអន្តរជាតិខាងការងារ ដែលបានអនុវត្តប្រកបដោយជោគជ័យនូវកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ចំនួន៥ដំណាក់កាលរួចមកហើយតាំងពីឆ្នាំ២០០៥មក។ កម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ដំណាក់កាលថ្មីនេះត្រូវបានរៀបចំស្រប និងដើម្បីគាំទ្រដល់ការអនុវត្តការងារសមរម្យនៃចក្ខុវិស័យឆ្នាំ២០៣០ និងក្របខណ្ឌឆ្នាំ២០៥០ ដោយផ្តោតទៅលើការធ្វើឱ្យប្រសើរឡើងនូវយុត្តិធម៌សង្គម និងការលើកកម្ពស់ការងារសមរម្យសម្រាប់ទាំងអស់គ្នា, ស្តង់ដារការងារអន្តរជាតិ, ការងារសមរម្យនិងប្រកបដោយផលិតភាព, កិច្ចគាំពារសង្គម និងកិច្ចសន្ទនាសង្គម, យន្តការត្រីភាគី និងជំនាញលើការងារសមរម្យ, ការគិតគូរអំពីយេនឌ័រ, ពលកម្មកុមារ និងជនមានពិការភាព៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        5
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        217
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm