ក្រសួងទេសចរណ៍៖ ចុងភៅចំនួន៥ខេត្ដ បានចងក្រងសៀវភៅកំណត់មុខម្ហូបសម្គាល់ នៅតំបន់ឦសាន្ដប្រទេស

2024/05/11 07:32:16 pm        356

ក្រសួងទេសចរណ៍ បានឱ្យដឹងថា ចុងភៅចំនួន៥ខេត្ដនៅតំបន់ឦសាន្ដប្រទេស បានចង​ក្រង​សៀវភៅ​កំណត់​មុខម្ហូប សម្រាប់សំគាល់ខេត្ដរបស់ខ្លួន។ ការចងក្រងសៀវភៅមុខម្ហូបនេះ បន្ទាប់​ពី​ពួក​គាត់​បានបញ្ចប់វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពជំនាញចុងភៅ សម្រាប់គ្រូបង្គោល ដែល​ធ្វើ​ឡើង​នៅ​ភូមិវាល សង្កាត់ជ្រាវ ខេត្ដសៀមរាប។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជា​ប្រធាន​គណៈកម្មការ​គ្រប់​​គ្រង​គម្រោងហូកានៃក្រសួងទេសចរណ៍ បានលើកឡើងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះថា គម្រោង​ហូកា ដែលបាន​បណ្ដុះ​បណ្ដាល​ជំនាញ​ចុងភៅ​កំណត់​មុខម្ហូប​ប្រចាំ​ខេត្ដ​នេះ​មាន​ចំនួន​១២​ខេត្ដ ប៉ុន្ដែគម្រោងនេះ បានអនុវត្ដចំនួន៥ខេត្ដនៅតំបន់ឦសាន្ដ។ខេត្ដទាំង៥នេះ រួមមាន ខេត្ដ​ព្រះវិហារ ខេត្ដក្រចេះ ខេត្ដស្ទឹងត្រែង ខេត្ដមណ្ឌលគីរិ និងរតនគីរី ដោយចំនួន៥ខេត្ដនេះ មាន​មុខម្ហូប សម្រាប់សំគាល់តំបន់របស់ខ្លួន ដោយបានចងក្រងជាសៀវភៅនូវរូបមន្ដដើម និង​មាន​ភាព​ច្បាស់លាស់ ដើម្បីឱ្យមុខម្ហូបនេះមានស្ដង់ដា សម្រាប់សំគាល់ខេត្ដ។ លោកបន្ដថា បើ​ទោះ​បី​មុខ​ម្ហូបនិមួយៗត្រូវមាននៅតាមបណ្ដាខេត្ដផ្សេងក៏ដោយ ក៏ខេត្ដទាំង៥នោះ ត្រូវ​កំណត់​ឱ្យ​បាន​ច្បាស់​លាស់ចំនួន ២០មុខម្ហូប។ មុខម្ហូបនៅខេត្ដទាំង៥ ដូចជា ខេត្ដព្រះវិហារ មាន​មុខ​ម្ហូប​អង្ក្រង​ខាំគោ ខេត្ដក្រចេះ មានមុខម្ហូបភ្លាត្រីក្រូចថ្លុង ខេត្ដមណ្ឌលគិរី មានមុខម្ហូបបុកគល់ស្លឹកគ្រៃ ខេត្ដស្ទឹងត្រែងមានមុខម្ហូបយ៉ាវហន ភ្លាជ្រលក់ត្រីក្អែក ខេត្ដរតនគិរី មានមុខ​ម្ហូបសម្ល​ព្រោង​បំពង់​ឫស្សី​ជាដើម។ លោកបន្ដថា មុខម្ហូបនិមួយៗដែលគម្រោងហូកាបណ្ដុះបណ្ដាលចុងភៅជំនាញ នៅ​តាម​បណ្ដាខេត្ដ ពិតជាមានប្រចាំនៅក្នុងខេត្ដព្រោះថា នៅពេល​បណ្ដុះ​បណ្ដាល​មាន​ម្ចាស់​អាជីវកម្ម​នៅ​ជាមួយផ្ទាល់។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍គាំទ្រចំពោះការចង​ក្រង​សៀវភៅ​កំណត់​មុខ​ម្ហូប សម្រាប់សំគាល់មុខម្ហូបប្រចាំខេត្ដនៅភូមិភាគឦសាន្ដ។លោកបន្ដថា ខេត្ដ​គោល​ដៅ​ទាំង​ត្រូវកំណត់ឱ្យបានច្បាស់លាស់ ទាំងទីតាំងលេខទូរស័ព្ទទំនាក់ទំនង ដើម្បីងាយ​ស្រួល​ការ​រៀបចំ​កម្ម​វិធីដើរកម្សាន្ដរបស់អ្នកទេសចរ និងអាជ្ញាធរខេត្ដ​ចូល​រួម​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរ​នៃ​ខេត្ដទាំង៥នោះ។ ជាមួយគ្នានេះ លោកក៍សម្ដែងការស្វាគមន៍​ចំពោះ​សិក្ខាកាម​ដែល​បាន​បណ្ដុះ​បណ្ដាលពង្រឹងសមត្ថភាពជំនាញរបស់ខ្លួននៅក្នុងខេត្ដសៀមរាប។

លោក គង់ ដារា ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញSDP មាប្រសាសន៍ថា វគ្គបណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​បច្ចេកទេសជំនាញចុងភៅនេះ ជាការជួយពង្រឹងសមត្ថភាព និងការលើកស្ទួយ​ដល់​វិស័យ​ម្ហូប​អាហារនៅកម្ពុជា ដែលផ្តោតលើ វិធីសាស្ត្របង្រៀន ដែលជួយអោយសិក្ខាកាម ងាយ​យល់ និងទទួលបាននូវចំណេះដឹង ជំនាញនិងចំណេញពេលវេលា ខណៈ​ដែល​មេ​ចុង​ភៅ​ទាំង៥ ខេត្ដ​ក្នុង​តំបន់ភូមិភាគឦសាន្ដនោះ មានចំណេះដឹង និង​ជំនាញ​ពិតប្រាកដ​ទាំង​ម្ហូប​ខ្មែរ​និង​ម្ហូប​បរទេស។ ការបណ្ដោះបណ្ដាលជំនាញនេះ អនុវត្ដដោយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់​កាល​ទី២ (២០២០ - ២០២៤) ត្រូវបានអនុវត្តដោយ ស្វីសខន់ថាក់ (Swisscontact) ក្នុង​សម្ព័ន្ធ​ជាមួយ involas និងសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួង​ទេសចរណ៍ និងមូលនិធិអភិវឌ្ឍន៍ជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងខេត្ត​គោល​ដៅ​ចំនួន​១០ គឺខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី រតនគិរី ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងប៉ៃលិន។ សកម្មភាពរបស់កម្មវិធី SDP ត្រូវបាន​កិច្ច​សហការ​យ៉ាង​ជិតស្និតជាមួយរដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទីភ្នាក់ងារជាតិមុខរបរ និងការងារ គ្រឹះស្ថាន​ផ្តល់សេវាបណ្តុះបណ្តាលទាំងរដ្ឋ និងឯកជន ក៏ដូចជាក្រុមហ៊ុន និងសហគ្រាស​ធុន​តូច​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច និងវិស័យផ្សេងទៀត៕

អត្ថបទដែលទាក់ទង

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        1
យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        53
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm