អាស៊ាន​ពិភាក្សា​ពី​ការតែងតាំង​ប្រេសិត​ពិសេស​សម្រាប់​សហភាព​មី​យ៉ាន់​ម៉ា​

2021/08/03 11:51:40 am        340

​អាស៊ាន​៖ សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ​បាន​អំពាវនាវ​ឱ្យ​សហភាព​មី​យ៉ាន់​ម៉ា​អនុម័ត​ការតែងតាំង​ ប្រេសិត​ពិសេស​អាស៊ាន​ប្រចាំ​ប្រទេស​នេះ​ជាបន្ទាន់​។ ការ​អំពាវនាវ​នេះ​កើតឡើង ​ស្រប​ពេល​មានការ​ប៉ាន់ប្រមាណ​ថា ​អ្នកការទូត​ប្រ៊ុយណេ​ម្នាក់​ត្រូវ​បាន​គេ​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​មុខ​តំណែង​នេះ​។​

​បណ្ដា​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បាន​ជួប​ប្រជុំគ្នា​តាម ​Video កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​ពិភាក្សា​ពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ឯកភាព ៥ចំណុច​លើ​សហភាព​មី​យ៉ាន់​ម៉ា ​ដែល​ត្រូវ​បាន​រៀបចំឡើង​ក្នុង​កិច្ចប្រជុំ​មេដឹកនាំ​អាស៊ាន​កាលពី​ខែ​មេសា​។​ កិច្ចព្រមព្រៀង​នេះ​ទាមទារ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​ រាល់​អំពើ​ហិង្សា​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា និង​ការ​បញ្ជូន​ប្រេសិត​ពិសេស​មួយ​រូប​ទៅ​សម្រុះសម្រួល​ចរចា​រវាង​យោធា និង​ជំរំ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ក្នុងចំណោម​ជំហាន​ផ្សេងទៀត​។​ រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី​ លោកស្រី Retno Marsudi បាន​ប្រាប់​អ្នកយកព័ត៌​មាន​បន្ទាប់​ពី​កិច្ចប្រជុំ​ថា​ ពួក​លោក​ស្រី​បាន​ចំណាយ​ពេលវេលា​ច្រើន​ណាស់​ ដើម្បី​ពិភាក្សា​ថា​តើ​ត្រូវ​តែងតាំង​អ្នកណា​ជា​ប្រេសិត​ពិសេស​។​

​លោកស្រី​បាន​និយាយ​ថា​ ដើមឡើយ​កិច្ចប្រជុំ​នេះ​ត្រូវ​គ្រោងទុក​ថា​នឹង​ចំណាយ​ពេល ២​ម៉ោង ប៉ុន្តែ​តាមពិត​បន្ត​រហូតដល់​ទៅ​ ៥​ម៉ោង​។​ រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី​រូប​នេះ​បាន​សម្ដែង​ការ​ខកចិត្ត​ ចំពោះ​ការ​រីក​ចម្រើន​តិចតួច​ចាប់​តាំង​ពី​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​។ លោកស្រី​បាន​ជំរុញ​មី​យ៉ាន់​ម៉ា​អនុម័ត​ឲ្យ​បាន​លឿន​ នូវ​ប្រេសិត​ដែល​ស្នើ​ដោយ​អាស៊ាន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        847
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        462
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm