អេមីរ៉ាត់អារ៉ាប់រួមរិះគន់លោក Netanyahu ដែលនិយាយថា រដ្ឋឈូងសមុទ្រអាចជួយគ្រប់គ្រងតំបន់ហ្កាហ្សា

2024/05/11 11:12:30 pm        264

អេមីរ៉ាត់អារ៉ាប់រួម (UAE) នៅថ្ងៃសៅរ៍ (ទី១១ ខែឧសភា) នេះ បានវាយបកទៅលោក Benjamin Netanyahu បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បាននិយាយថា រដ្ឋឈូងសមុទ្រ អាចចូលរួមជួយរដ្ឋាភិបាល នាពេលអនាគត នៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីចប់សង្រ្គាម។

រដ្ឋឈូងសមុទ្រដ៏លេចធ្លោ និងមានឥទ្ធិពលមួយនេះ គឺជារដ្ឋមួយក្នុងចំណោមរដ្ឋអារ៉ាប់មួយចំនួន ដែលមានទំនាក់ទំនងការទូតផ្លូវការជាមួយអ៊ីស្រាអែល ដែលខ្លួនបានបន្តរក្សាឲ្យស្ថិតស្ថេរ អំឡុងសង្គ្រាមជាង ៦ខែរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ទោះបីជាទំនាក់ទំនងហាក់ដូចជាមានភាពរង្គោះរង្គើក៏ដោយ។

រដ្ឋមន្ត្រីការបរទេស គឺព្រះអង្គម្ចាស់ Sheikh Abdullah bin Zayed Al Nahyan បានរិះគន់លោក Netanyahu នៅព្រឹកព្រលឹមនេះតាមរយៈការបង្ហោះលើបណ្ដាញសង្គម X ដោយលើកឡើងថា ទីក្រុងអាប៊ូដាប៊ី បានបរិហារការលើកឡើងរបស់មេដឹកនាំអ៊ីស្រាអែល។

តាមរយៈការបង្ហោះសារជាភាសាអារ៉ាប់ ព្រះអង្គម្ចាស់ Sheikh Abdullah បានលើកឡើងថា៖ «UAE សូមសង្កត់ធ្ងន់ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលមិនមានលទ្ធភាពផ្លូវច្បាប់ណាមួយ ដើម្បីចាត់វិធានការនេះនោះទេ ហើយ UAE បដិសេធមិនទទួលយកផែនការណាមួយដែលមានបំណងផ្តល់ការធានាដល់វត្តមានរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបនោះទេ»។

ព្រះអង្គម្ចាស់ Sheikh Abdullah បានមានព្រះបន្ទូលថា UAE នឹងត្រូវបានរៀបចំ ដើម្បីគាំទ្ររដ្ឋាភិបាលប៉ាឡេស្ទីន ដែលបំពេញតាមក្តីសង្ឃឹម និងក្ដីប្រាថ្នារបស់ប្រជាជនប៉ាឡេស្ទីន ដែលព្រះអង្គបានបន្ថែមថា ក្នុងនោះរួមទាំងឯករាជ្យផងដែរ។

គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយក្នុងសប្តាហ៍នេះ លោក Netanyahu បាននិយាយថា ប្រទេសអារ៉ាប់រួម (UAE) អារ៉ាប៊ីសាអ៊ូឌីត និងប្រទេសដទៃទៀត អាចជួយដល់រដ្ឋាភិបាលស៊ីវិលជាមួយពលរដ្ឋហ្កាហ្សា នៅដែនដីនេះ បន្ទាប់ពីចប់សង្គ្រាម៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        8
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        49
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm