លោក Sullivan៖ អាមេរិកព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសេចក្ដីស្នើច្បាប់ភ្នាក់ងារ​បរទេសរបស់ហ្សកហ្ស៊ី

2024/05/11 11:31:06 pm        269

សហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍ (ទី១១ ខែឧសភា) នេះ បាននិយាយថា ខ្លួនមានការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ នៅប្រទេសហ្សកហ្ស៊ី ដែលទីក្រុងវ៉ាស៊ីនតោន បាន​និយាយថា មានជម្រើស ក្នុងការគាំទ្រសេចក្ដីស្នើច្បាប់ភ្នាក់ងារបរទេស «រចនាប័ទ្ម​វិមានក្រឹម​ឡាំង» ឬបើមិនដូច្នោះទេគោលដៅអឺរ៉ូ-អាត្លង់តិករបស់ប្រជាជន។

ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក លោក Jake Sullivan បានសរសេរ​នៅលើ​បណ្ដាញ​សង្គម X ថា៖ «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងពីការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ នៅប្រទេសហ្សកហ្ស៊ី»។

លោកបាននិយាយថា៖ «សមាជិកសភាហ្សកហ្ស៊ីប្រឈមនឹងជម្រើសដ៏សំខាន់មួយ ពោលគឺថា តើត្រូវ​គាំទ្រគោលដៅអឺរ៉ូ-អាត្លង់ទិករបស់ប្រជាជនហ្សកហ្ស៊ី ឬអនុម័ត​ច្បាប់ភ្នាក់ងារ​បរទេសតាម​រចនាប័ទ្ម​វិមានក្រឹមឡាំង ដែលប្រឆាំងទៅនឹងតម្លៃប្រជាធិបតេយ្យ។ សម្រាប់ពួកយើង យើងឈរ​ខាងប្រជាជនហ្សកហ្ស៊ី»។

គួរបញ្ជាក់ថា សេចក្ដីស្នើច្បាប់ដែលនឹងតម្រូវឲ្យអង្គការទទួលបានច្រើនជាង ២០ភាគរយ​នៃ​មូលនិធិ​របស់ពួកគេពីបរទេសចុះឈ្មោះជា «ភ្នាក់ងារមានឥទ្ធិពលពីបរទេស» បានបញ្ឆេះ​ឲ្យមាន​វិបត្តិ​នយោបាយរីករាលដាលភ្លាមៗ នៅហ្សកហ្ស៊ី ជាកន្លែងដែលមនុស្សរាប់ពាន់នាក់ បានធ្វើ​បាតុកម្មតវ៉ា ដើម្បីទាមទារឲ្យដកសេចក្ដីព្រាងច្បាប់នេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        140
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        181
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm