អ៊ីស្រាអែលបញ្ជាឲ្យប្រជាជនជម្លៀសចេញ នៅតំបន់ជាច្រើនទៀត ក្នុងទីក្រុង Rafah របស់តំបន់ហ្កាហ្សា

2024/05/11 11:58:10 pm        375

អ៊ីស្រាអែល នៅថ្ងៃសៅរ៍ (ទី១១ ខែឧសភា) នេះ បានអំពាវនាវឲ្យប្រជាជនប៉ាឡេស្ទីនជម្លៀសចេញ សម្រាប់តំបន់ជាច្រើនទៀតនៃទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្កាហ្សា ដោយឲ្យធ្វើដំណើរឆ្ពោះទៅកាន់កន្លែង ដែលខ្លួនហៅថា តំបន់មនុស្សធម៌ដែលត្រូវបានពង្រីកយ៉ាងធំ នៅទីក្រុង Al-Mawasi ដែលនេះជាការបង្ហាញបន្ថែមទៀតថា យោធាកំពុងបន្តទៅមុខជាមួយនឹងផែនការរបស់ខ្លួន ក្នុងការវាយប្រហារផ្លូវគោកលើទីក្រុង Rafah។

ហើយជាមួយគ្នានេះ តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X អ្នកនាំពាក្យយោធាក៏បានអំពាវនាវផងដែរឲ្យធ្វើដំណើរទៅទីកាន់ជម្រក នៅភាគខាងលិចទីក្រុងហ្កាហ្សាជាបន្ទាន់ សម្រាប់អ្នកស្រុក និងអ្នកផ្លាស់ទីលំនៅ ក្នុងតំបន់ Jabalia ភាគខាងជើងហ្កាហ្សា និងសង្កាត់ចំនួន ១១ផ្សេងទៀត នៅក្នុងដែនដីនេះ។

គួរបញ្ជាក់ថា ទោះបីជាមានការគាបសង្កត់ និងការព្រមានខ្លាំងៗពីសហរដ្ឋអាមេរិក ដែលត្រូវបានបង្ហាញដោយអ្នកស្រុក និងក្រុមមនុស្សធម៌ក៏ដោយ ក៏អ៊ីស្រាអែលបាននិយាយថា ខ្លួននឹងបន្តការលុកលុយចូលទៅក្នុងទីក្រុង Rafah ជាកន្លែងដែលមនុស្សភៀសខ្លួនជាង ១លាននាក់ បានស្វែងរកកន្លែងជ្រកកោន ក្នុងអំឡុងសង្គ្រាមរយៈពេល ៧ខែនេះ។

យោធាអ៊ីស្រាអែលបានឲ្យដឹងថា រហូតមកដល់ពេលនេះ ពលរដ្ឋតំបន់ហ្កាហ្សាប្រហែល ៣០០.០០០នាក់ បានធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Al-Mawasi។ ហើយពាក់ព័ន្ធនឹងការសម្រេចបន្តយុទ្ធនាការរបស់ខ្លួន អ៊ីស្រាអែល លើកឡើងថា ខ្លួនមិនអាចឈ្នះសង្រ្គាមបាននោះទេ ប្រសិនបើមិនបានកម្ចាត់ឲ្យអស់នូវយុទ្ធជនរាប់ពាន់នាក់របស់ចលនាហាម៉ាសអ៊ីស្លាម ដែលខ្លួនជឿថា ត្រូវបានដាក់ពង្រាយនៅទីក្រុង Rafah នេះ៕

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        10
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        28
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm