UN៖ ស្លាប់ជាង ២០០នាក់ ក្នុងគ្រោះទឹកជំនន់យ៉ាងគំហុកភ្លាមៗ នៅអាហ្វហ្គានីស្ថាន

2024/05/12 12:08:03 am        262

អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសៅរ៍ (ទី១១ ខែឧសភា) បានឲ្យដឹងថា ទឹកជំនន់​យ៉ាង​គំហុក​ភ្លាមៗដែលបានហូរកាត់ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន បាន​បណ្ដាល​ឲ្យ​មនុស្ស​ជាង ២០០នាក់ ស្លាប់នៅក្នុងខេត្តតែមួយ។

អង្គការអន្តរជាតិ សម្រាប់ទេសន្តរប្រវេសន៍ (IOM) របស់ UN បានប្រាប់សារព័ត៌មាន AFP ថា មនុស្ស​ជាង ២០០នាក់ បានបាត់បង់ជីវិត និងផ្ទះរាប់ពាន់ខ្នងត្រូវបានបំផ្លាញ ឬរងការខូចខាត នៅ​ក្នុង​ខេត្ត Baghlan ដោយសារភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃសុក្រ (ទី១០ ឧសភា) បាន​បង្ក​ឲ្យ​មាន​ទឹកជំនន់យ៉ាងធំ។

នៅក្នុងតំបន់ Baghlani Jadid តែមួយ ផ្ទះរហូតដល់ ១.៥០០ខ្នង ត្រូវបានបំផ្លាញ ឬរង​ការ​ខូចខាត ហើយ «មនុស្សជាង ១០០នាក់ បានស្លាប់»។ នេះបើ​តាម​អ្នក​ដឹកនាំ​ឆ្លើយ​តប​បន្ទាន់​របស់ IOM ដែលបាននិយាយដោយដកស្រង់តួលេខពី​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្ត​រាយ​ជាតិ​អាហ្វហ្គានីស្ថាន។

ចំណែកមន្ត្រីរដ្ឋាភិបាលតាលីបង់ បានឲ្យថា មនុស្ស ៦២នាក់ បានស្លាប់ គិតត្រឹមយប់ថ្ងៃទី១០ ខែ​ឧសភា។ តាមរយៈសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គម X (ពីមុនជា Twitter) នៅ​ថ្ងៃ​ទី១១ ខែឧសភានេះ ដោយមិនបានបែងចែកចំនួនអ្នកស្លាប់ និងរបួសនោះ ហើយ​បើ​ទោះបី​ជា​មិន​បាន​ប្រាប់សារព័ត៌មាន AFP ថា មនុស្សរាប់សិបនាក់ បានស្លាប់ក៏ដោយ ក៏អ្នកនាំពាក្យលោក Zabihullah Mujahid បានឲ្យដឹងថា៖ «បងប្អូនជន​រួមជាតិ​របស់​យើង​រាប់រយ​នាក់​បាន​បាត់​បង់​ជីវិត ដោយសារទឹកជំនន់ដ៏អាក្រក់នេះ»។

គួរបញ្ជាក់ថា ខេត្តជាច្រើននៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន បានជួបប្រទះនឹងទឹកជំនន់ភ្លាមៗ ដោយ​ក្រុមមន្ត្រីនៅភាគខាងជើងខេត្ត Takhar បានរាយការណ៍ថា មនុស្ស ២០នាក់ បាន​ស្លាប់​នៅ​ថ្ងៃ​ទី១១ ខែឧសភានេះ។

ក្រសួងការពារជាតិបានប្រាប់ថា បុគ្គលិក​សង្គ្រោះ​បន្ទាន់​ត្រូវ​បាន​ដាក់​ពង្រាយ​ទៅ​កាន់​តំបន់​រង​គ្រោះ ហើយកំពុងប្រញាប់ប្រញាល់ជួយសង្គ្រោះអ្នករបួស និងអ្នកជាប់នៅក្នុងតំបន់ជន់លិច៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        77
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        121
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm