ឡាវផ្ដល់ដំរីចំនួន២ក្បាលឈ្មោះ​រំដួល និងចំប៉ា ដល់កម្ពុជា ខណៈនៅកម្ពុជាមានដំរីជិត ៧០០ ក្បាល

2024/05/12 06:12:06 pm        213

សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានប្រគល់ដំរីចំនួន ២ក្បាល ជាតង្វាយថ្វាយព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវដាក់ឲ្យរស់នៅក្នុងឧទ្យានសួនសត្វភ្នំតាម៉ៅ ខណៈនៅកម្ពុជាកំពុងមានវត្តមានដំរីព្រៃ និងដំរីស្រុកចំនួនជិត ៧០០ក្បាល។

ក្នុងពិធីប្រគល់ និងទទួល ដំរីចំនួនមួយគូ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅឧទ្យានសួនសត្វភ្នំតាម៉ៅ ឯកឧត្តម ឡីនខាំ ដួងសាវ៉ាន់ (Linkham DOUANGSAVANH) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើឡាវ បានថ្លែងថា ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា កាលពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ ឯកឧត្តម ថងលន់ ស៊ីសូលីត (Thongloun SISOULITH) ប្រធានរដ្ឋឡាវ បានថ្វាយនូវតង្វាយសត្វដំរីចំនួនមួយគូ ថ្វាយព្រះករុណា​ជាអម្ចាស់​ជីវិតលើត្បូង ព្រះមហាក្សត្រកម្ពុជា ដើម្បីជានិមិត្តរូបនៃចំណងសាមគ្គីភាពរវាងរដ្ឋាភិបាល និងប្រជាជាតិទាំងពីរ ហើយព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យ ដោយសេចក្តីសោមនស្សជាអនេក ទទួលតង្វាយសត្វដំរីមួយគូនេះ និងប្រោសព្រះរាជប្រទានជូនមករាជរដ្ឋាភិបាលកម្ពុជា ដើម្បីដឹកនាំចាត់ចែងរៀបចំពិធីប្រគល់-ទទួល និងទទួលចិញ្ចឹមថែរក្សាជាបន្ត។

ឯកឧត្តម បានបន្តថា សម្រាប់ដំរីទាំង ២ក្បាល ជាតង្វាយនោះ មានសត្វដំរីញី-ឈ្មោលដែលមានប្រភពមកពីស្រុក Thongmixay ខេត្ត Xaigna-bouli ដោយដំរីញីឈ្មោះរំដួល មានអាយុ ៣ឆ្នាំ ៩ខែ និងដំរីឈ្មោលឈ្មោះ ចំប៉ា អាយុ ៣ឆ្នាំ ៧ខែ ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ក្រសួងបានរៀបចំសាងសង់តុបតែងទ្រុងសម្រា់ដំរីមួយគូនេះ នៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” ខណៈឧទ្យាននេះ មានសត្វដំរីញី-ឈ្មោលចំនួន ៤ក្បាលស្រាប់ ក្នុងនោះញី២ក្បាល (ដំរីញី១ក្បាលឈ្មោះឡាក់គី មានអាយុ២៥ឆ្នាំ និង១ក្បាលទៀត ឈ្មោះចំរើនមានអាយុ ៣៥ឆ្នាំ) និងឈ្មោល២ក្បាល (ដំរីឈ្មោល១ក្បាលឈ្មោះឈូក អាយុ១៨ឆ្នាំ និង១ក្បាលទៀតឈ្មោះសាគរ មានអាយុ៣២ឆ្នាំ) ដែលកំពុងត្រូវបានថែទាំ និងផ្តល់ចំណីបានយ៉ាងល្អប្រសើរ ហើយដំរីទាំងពីរក្បាលដែលជាអំណោយរបស់ភាគីឡាវ នឹងត្រូវថែរក្សាជាមួយគ្នានឹងដំរីទាំង៤ក្បាល របស់ឧទ្យានសួនសត្វ ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា អំណោយដំរីមួយគូដ៏ថ្លៃថ្លានេះ នឹងចូលរួមរឹតបន្តឹងថែមទៀតនូវចំណងសាមគ្គីភាពជាប្រពៃណី និងជានិមិត្តរូប នៃកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត និងស្ថិតស្ថេររវាងប្រទេសទាំងពីរ ជាពិសេសក្នុងការថែរក្សាប្រភេទសត្វដំរី ដែលកំពុងរងគ្រោះ និងចូលរួមចំណែក ដល់ការអប់រំផ្សព្វផ្សាយអំពីបរិស្ថាន ដល់សាធារណជន នៃប្រទេសទាំងពីរ ការស្រាវជ្រាវវិទ្យាសាស្រ្ត ទេសចរណ៍ និងការអភិរក្សសត្វដំរីនៅក្រៅតំបន់ផងដែរ ។

ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា បច្ចុប្បន្ននៅកម្ពុជា សត្វដំរីកំពុងមានវត្តមាននៅភាគខាងជើង តំបន់ខ្ពង់រាបភាគខាងកើត និងតំបន់ជួរភ្នំក្រវាញ ហើយតាមការប៉ាន់ស្មានចំនួនសត្វដំរីព្រៃមានប្រមាណពី៤០០¬-៦០០ក្បាល និងសត្វដំរីស្រុកចំនួន ៧៥ក្បាលនៅកម្ពុជា។ កម្ពុជាក៏បានរៀបចំផែនការ សកម្មភាពអភិរក្សសត្វដំរីរយៈពេល១០ឆ្នាំ (២០២០ ២០២៩) ដោយបានដាក់ចេញនូវសកម្មភាព ជាយុទ្ធសាស្រ្ត ដើម្បីកាត់បន្ថយការគំរាមកំហែងដល់ការរស់នៅរបស់សត្វដំរី ដោយមានកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិរក្សនានា ហើយការអភិរក្សសត្វដំរីនៅកម្ពុជាសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ។ អំណោយដំរីមួយគូរបស់ឡាវ នឹងរួមចំណែកដល់ការបង្កើនចំនួនដំរីស្រុក នៅពេលដំរីទាំងពីរនៅវ័យក្មេង ដែលមានលទ្ធភាពបន្តពូជនៅពេលខាងមុខ និងជំនួសសត្វដំរីស្រុកដែលមានអាយុកាន់តែចាស់ ដោយសារកម្ពុជាមិនអនុញ្ញាតឱ្យមានការចាប់ទាក់សត្វដំរីព្រៃមកផ្សាំងទេ ៕អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm