ក្រសួងបរិស្ថាន​ព្រមាន​ចាត់វិធានការ​លើ​អ្នក​ទន្ទ្រាន​យក​ដី​ក្នុង​ដែន​ជម្រកសត្វព្រៃ​កែវ​សីមា​

2021/04/27 09:59:58 am        34

មណ្ឌលគិរី ៖ ​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួង​នឹង​ចាត់វិធានការ​ម៉ឺងម៉ាត់​វែកមុខ​អ្នក​ទន្ទ្រាន​យកដី​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ នៃ​ខេត្តមណ្ឌលគិរី ​ដើម្បី​ថែរក្សា​ព្រៃឈើ​ធ្វើជា​ទីជម្រក​សត្វព្រៃ​កម្រៗ ​និង​ថែរក្សា​ជីវចម្រុះ​ជាច្រើន​ប្រភេទ ​ដែល​មាន​នៅ​ក្នុង​ដែន​ជម្រក​នេះ​។


ឯកឧត្តម នេត្រ ភ​ត្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ​បាន​នឹង​កំពុង​ដឹកនាំ​ក្រុម ប្រតិភូ​ក្រសួង និង​ក្រុម​អ្នកសារព័ត៌មាន ​ចុះ​សិក្សា​ស្វែងយល់​ពី​ការងារ​ការពារ​ធនធាន​ធម្មជាតិ ក្នុងភូមិ សាស្ត្រ​ខេត្តមណ្ឌលគិរី (​ពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​៥ ខែតុលា នេះ​) ​បាន​បញ្ជាក់ថា ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​ក្រសួង​បរិស្ថាន ​បាន​នឹង​កំពុង​យកចិត្តទុកដាក់​ការពារ​ថែរក្សា​ព្រៃឈើ ​និង​ធនធានធម្មជាតិ ក្នុង​ដែន​ជម្រកសត្វព្រៃ ​កែវ​សីមា ​តាមរយៈ​ការចុះ​ល្បាត​ទាំងយប់​ទាំង​ថ្ងៃ ​ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ​និង​សត្វព្រៃ ជាពិសេស ការទន្ទ្រាន​យក​ដី​ដោយ​ខុសច្បាប់​។

ដែនជម្រកសត្វព្រៃ​កែវ​សីមា គ្របដណ្ដប់​លើ​ផ្ទៃដី​ទ​ហំ​ជាង​២៩​ម៉ឺន​ហិកតា ​ឋិត​ក្នុងភូមិ​សាស្ត្រ​ខេត្ត មណ្ឌលគិរី និង​ខេត្តក្រចេះ​ ។​ ដែនជម្រកសត្វព្រៃ ដែល​សម្បូរ​ទៅ​ដោយ​ជីវៈចម្រុះ​ច្រើន​ប្រភេទ​នេះ ជាទី ជម្រក​នៃ​សត្វព្រៃ​កម្រៗ​។ ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ​មាន​អំណោយផល​ខ្ពស់​ផ្នែក​ទេសចរណ៍​ធម្មជាតិ ​ដែលមាន​ទាំង​ទឹកធ្លាក់ ​វាលស្មៅ ជម្រាលភ្នំ ​ព្រមទាំង​សហគមន៍​ជន​ជាតិដើម​ភាគតិច​។ ដែន​ជម្រក​សត្វ ព្រៃ​មួយ​នេះ ​បាន​លក់​ឥណទាន​កាបូន​ទៅកាន់​ទីផ្សារ​អន្តរជាតិ ​តាំងពី​ឆ្នាំ​២០១៦​មកម្ល៉េះ​៕

​អត្ថបទ​៖ ចេ​ន សុជាតា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        325
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm