សហប្រធានក្រុមការងារចុះមូលដ្ឋានស្រុកទ្រាំង អំពាវនាវពលរដ្ឋខ្មែរគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ

2024/05/12 06:48:53 pm        217

សហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំងឯកឧត្តម សុខ ពុទ្ធិវុធ និងឯកឧត្តម សុខ ផេង បានអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរ ពិសេសប្រជាពលរដ្ឋរស់នៅក្នុងស្រុកទ្រាំងខេត្តតាកែវ បន្តរួមគ្នាចូលរួមទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលនិងចាប់ផ្ដើមសាងសង់ នាចុងឆ្នាំ២០២៤ ខាងមុខនេះ។

សហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង បានអំពាវនាវបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈពង្រឹងក្រុមការងារចុះមូលដ្ឋានស្រុកទ្រាំង នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ នៅទីស្នាក់ការបក្សស្រុកទ្រាំង។

ក្នុងឱកាសនោះ ឯកឧត្តម សុខ ពុទ្ធិវុធ មានប្រសាសន៍ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាព្រែកជីកប្រវត្ដិសាស្រ្តទី១ នៅកម្ពុជា ដែលជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភា ហើយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ជាអ្នកបន្តស្នាដៃ និងជំរុបន្ថែមនៃការអនុវត្តនៃគម្រោងនេះឱ្យទទួល ​បានជោគជ័យនាពេលអនាគត។

ឯកឧត្តមានប្រសាសន៍បន្តថា ព្រែកជីកហ្វូណនតេជោ ត្រូវបានសាងសង់តភ្ជាប់ផ្លូវទឹករវាង​ទន្លេទៅកាន់​សមុទ្រកម្ពុជា ដែលមានប្រវែង១៨០គីឡូម៉ែត ឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ខេត្តកណ្ដាល តាកែវ កំពត និងខេត្តកែប។ ក្រោយពីសាងសង់រួចគម្រោងព្រែកជីកមួយនេះ និងផ្ដល់អត្តប្រយោជន៍ដ៏មហាសាលជាច្រើនដល់ប្រជាជន និងប្រទេសជាតិទាំងមូល។

លោកស្រី ប៊ុត ស្រីមុំ ប្រជាពលរដ្ឋរស់នៅ ស្រុកទ្រាំងបានបង្ហាញក្ដីសោមនស្សរីករាយ និងប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោនាពេលនេះ។ លោកស្រីជឿជាក់ថា គម្រោងព្រែកជីកមួយនេះ និងផ្ដល់អត្តប្រយោជន៍ជាច្រើន ដល់ប្រជាជន និងប្រទេសជាតិនាថ្ងៃអនាគត។

ជាមួយគ្នានោះដែរលោក ទិត ឌឿន ក៏បានបង្ហាញគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោនេះក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ។ លោកក៏សង្ឃឹមយ៉ាងមុតមាំថាក្រោយសាងសង់រួច ព្រែកជីកនេះនឹងជួយដល់សេដ្ឋកិច្ចប្រជាពលរដ្ឋ និងប្រទេសជាតិបានល្អប្រសើរទៅមុខទៀត។

សូមជម្រាបថា តាមការបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា គម្រោងព្រែកជីកហ្វូណនតេជោនេះ គ្រោងចាប់ផ្ដើមអនុវត្តនៅចុងឆ្នាំ ២០២៤ ឬដើមឆ្នាំ ២០២៥ ខាងមុខ ដែលគម្រោងនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សង្គម និងសេដ្ឋកិច្ចកម្ពុជា៕

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        81
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        123
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm