[UPDATE] ចំនួនអ្នកស្លាប់ពីទឹកជំនន់ឡើងដល់ ៣១៥នាក់ នៅអាហ្វាហ្គានីស្ថាន ខណៈភូមិឋាននានារងការបំផ្លិចបំផ្លាញ

2024/05/13 04:33:57 pm        186

ក្រុមអាជ្ញាធរ បាននិយាយកាលពីថ្ងៃអាទិត្យទី១២ឧសភាថា ទឹកជំនន់​ដ៏គំហុក​ដែល​បណ្តាល​មកពីភ្លៀងធ្លាក់ខ្លាំងឥតឈប់ បានបំផ្លិចបំផ្លាញភូមិឋាននានានៅភាគខាងជើង​ប្រទេសអាហ្វហ្គានីស្ថាន ដោយបានសម្លាប់មនុស្សចំនួន ៣១៥ នាក់ និងរបួសជាង១.៦០០នាក់ ស្របពេលអ្នកភូមិបានបញ្ចុះសាកសពសាច់ញ្ញាតិរបស់ពួកគេ ហើយក្រុមភ្នាក់ងារផ្តល់ជំនួយបានព្រមានពីគ្រោះមហន្តរាយកាន់តែខ្លាំងឡើង។

ក្រសួងជនភៀសខ្លួនដែលគ្រប់គ្រងដោយក្រុមតាលីបង់បាននិយាយថា ផ្ទះសម្បែងរាប់ពាន់ខ្នងត្រូវបានខូចខាត និងសត្វពាហនៈត្រូវបានបាត់បង់ ខណៈក្រុមផ្ដល់ជំនួយបានព្រមានពីការប៉ះពាល់ដល់ មណ្ឌលថែទាំសុខភាព និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាការផ្គត់ផ្គង់ទឹកជាដើម ព្រោះផ្លូវនានា ត្រូវបានគ្របដណ្ដប់ដោយល្បាប់។   

នៅក្នុងស្រុក ណារិន (Nahrin) នៃខេត្តបាឡាន (Baghlan) ប្រជាជនបានសែងសាកសពមនុស្សជាទីស្រឡាញ់របស់ពួកគេទៅកាន់ទីបញ្ចុះសព។ 

លោក មហាម៉ាដ យ៉ាកូប (Muhammad Yahqoob) ដែលបានបាត់បង់សមាជិកគ្រួសារដល់ទៅ១៣ នាក់ រួមទាំងកូនៗក្នុងចំណោមអ្នកស្លាប់ទាំងនោះផង បាននិយាយថា យើងគ្មានអាហារ គ្មានទឹកហូប គ្មានទីជម្រក គ្មានភួយ គ្មានអ្វីទាំងអស់ ទឹកជំនន់បានបំផ្លាញអ្វីៗគ្រប់យ៉ាង។

នៅក្នុងចំណោមលំនៅឋានចំនួន ៤២ខ្នង មានតែ២ឬ៣ខ្នង ប៉ុណ្ណោះដែលនៅសល់ ។ទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះ បានបំផ្លិចបំផ្លាញភូមិឋាននៅតាមតំបន់ជ្រលងភ្នំទាំងមូល។

ក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីសេដ្ឋកិច្ចក្រុមតាលីបង់ លោក ឌីន មហាម៉ាដ ហានីហ្វ (Din Mohammad Hanif) បានជំរុញឱ្យអង្គការសហប្រជាជាតិ ទីភ្នាក់ងារមនុស្សធម៌ និងធុរកិច្ចឯកជននានា ជួយដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទាំងនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        86
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        75
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm