លោក Blinken និយាយថាអ៊ីស្រាអែលខ្វះ ផែនការគួរឱ្យទុកចិត្ត ដើម្បីការពារជនស៊ីវិលនៅក្រុងរ៉ាហ្វា

2024/05/13 05:05:40 pm        170

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃអាទិត្យបានការពារការសម្រេចចិត្តផ្អាកការដឹកជញ្ជូនគ្រាប់បែកចំនួន៣.៥០០ គ្រាប់ ទៅអ៊ីស្រាអែល ជុំវិញការព្រួយបារម្ភថា អ៊ីស្រាអែល នឹងប្រើគ្រាប់បែកទាំងនោះនៅក្នុងទីក្រុងរ៉ាហ្វា របស់ដែនដីហ្កាហ្សា ដោយនិយាយថាអ៊ីស្រាអែលខ្វះ ផែនការដ៏គួរឱ្យទុកចិត្ត ក្នុងការការពារជីវិតជនស៊ីវិលប្រហែល ១លាន៤សែននាក់ ដែលកំពុងជ្រកកោននៅទីនោះ។

ថ្លែងទៅកាន់កម្មវិធីព័ត៌មាន This Week របស់ទូរទស្សន៍ ABC News លោក Blinken បាននិយាយថាលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden នៅតែប្តេជ្ញាចិត្តជួយអ៊ីស្រាអែលការពារខ្លួន ហើយថាការដឹកជញ្ជូនគ្រាប់បែកទាំងនោះ គឺជាកញ្ចប់អាវុធតែមួយគត់របស់សហរដ្ឋអាមេរិកដែលត្រូវបានផ្អាក។ 

លោកបាននិយាយថា នោះអាចនឹងផ្លាស់ប្តូរ ប្រសិនបើអ៊ីស្រាអែលបើកការវាយប្រហារពេញទំហឹងលើក្រុងរ៉ាហ្វា។

អ្នកការទូតជាន់ខ្ពស់អាមេរិក វ័យ៦២ឆ្នាំរូបនេះ  លោកBiden បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ប្រទេសអ៊ីស្រាអែលថា ប្រសិនបើប្រទេសនេះ បើកប្រតិបត្តិការយោធាដ៏ធំចូលក្រុងរ៉ាហ្វាមែននោះ មានប្រព័ន្ធជាក់លាក់មួយចំនួនដែលយើងនឹងមិនគាំទ្រ និងផ្គត់ផ្គង់គ្រឿងសព្វាវុធឲ្យទេ។ 

លោកបានថ្លែងថា យើងមានការព្រួយបារម្ភយ៉ាងពិតប្រាកដអំពីរបៀបដែលពួកគេត្រូវបានប្រើ។    អ៊ីស្រាអែលចាំបាច់ត្រូវ មានផែនការច្បាស់លាស់ និងគួរឱ្យទុកចិត្តដើម្បីការពារជនស៊ីវិល ដែលយើងមើលមិនឃើញ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        53
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        52
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm