លោក ពូទីន ជំនួសតំណែងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu ដោយជនស៊ីវិល

2024/05/13 05:23:16 pm        279

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានជំនួសតំណែងរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួន គឺលោក សើហ្គេ សយហ្គូ (Sergei Shoigu) ជាមួយនឹងជនស៊ីវិលមួយរូប ឈ្មោះលោក អាន់ឌ្រី បេលូសូវ (Andrey Belousov) ដោយលើកឡើងពីការកើនឡើងនៃការចំណាយយោធារបស់ប្រទេស និងតម្រូវការសម្រាប់ «ការផ្លាស់ប្ថូរថ្មីបែបច្នៃប្រឌិត»។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បាននិយាយកាលពីយប់ថ្ងៃអាទិត្យ (១២ ឧសភា) ថា លោក សយហ្គូ ត្រូវបាន «បន្ធូរបន្ថយ» ពីតំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយក្រឹត្យប្រធានាធិបតី ហើយត្រូវបានតែងតាំងជាលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី។ លោក សយហ្គូ ក៏នឹងក្លាយជាអនុប្រធាននៅក្នុងគណៈកម្មាការយោធា-ឧស្សាហកម្មរុស្ស៊ីរបស់លោក ពូទីន ផងដែរ ខណៈ លោក នីកូឡៃ ផាទ្រូស្ហេវ (Nikolai Patrushev) ដែលជាលេខាធិការពីមុននៃក្រុមប្រឹក្សាសន្តិសុខនេះ នឹង «ផ្ទេរទៅកាន់ការងារមួយផ្សេងទៀត»។

លោក បេលូសូវ ដែលពីមុនធ្លាប់ធ្វើជាឧបនាយករដ្ឋមន្ត្រីទីមួយ គឺជាជនស៊ីវិល។ លោក ផេស្កូវ បាននិយាយថា លោក បេលូសូវ ត្រូវបានជ្រើសរើសដោយលោក ពូទីន ព្រោះតែតម្រូវការសម្រាប់ «ការផ្លាស់ប្ដូរបែបច្នៃប្រឌិត» ក្នុងអំឡុងពេលដែលលោកបានគូសបញ្ជាក់អំពីកំណើនថវិការបស់ក្រសួងការពារជាតិ និយាយថាវាកាន់តែខិតជិតដល់កម្រិតដែលបានឃើញចុងក្រោយក្នុងអំឡុងពេលសង្រ្គាមត្រជាក់។

ការជំនួសតំណែងនេះ កើតឡើងបន្ទាប់ពីការចាប់ខ្លួនកាលពីខែមុននៃសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក សយហ្គូ គឺអនុរដ្ឋមន្ត្រីការពារជាតិ លោក ធីមួរ អ៊ីណានៅ (Timur Ivanov) ដែលត្រូវបានចោទប្រកាន់ពីបទទទួលសំណូក នៅក្នុងរឿងអាស្រូវពុករលួយដោយបុគ្គលជាន់ខ្ពស់បំផុតរបស់ប្រទេស។ លោក សយហ្គូ ក៏ត្រូវបានរិះគន់យ៉ាងខ្លាំងផងដែរចំពោះការដោះស្រាយលើសង្គ្រាមអ៊ុយក្រែន ពីអតីតប្រធានក្រុមទាហានស៊ីឈ្នួល វេកនើ (Wagner) លោក យ៉េវហ្គេនី ព្រីកូស៊ីន (Yevgeny Prigozhin) ក្នុងប៉ុន្មានខែមុនពេលលោកស្លាប់កាលពីឆ្នាំមុន៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        79
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        123
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm