ឧត្តមសេនីយជាន់ខ្ពស់មួយរូបរបស់អ៊ុយក្រែននិយាយថា ស្ថានភាពនៅតំបន់ ខាគីវ (Kharkiv) ភាគខាងជើងកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីរុស្ស៊ី បានអះអាងថាបានដណ្តើមយកបានភូមិ៤បន្ថែមទៀត ខណៈខ្លួនបានពង្រីកការវាយលុកឆ្លងព្រំដែនដ៏គួរឲ្យភ្ញាក់ផ្អើល។

មន្ត្រីប្រចាំតំបន់ម្នាក់របស់អ៊ុយក្រែន បានទទូចថា ការរីកចម្រើនរបស់រុស្ស៊ីមិនទាន់ខ្លាំងនៅឡើយទេ ប៉ុន្តែបានទទួលស្គាល់ថា ការប្រយុទ្ធគ្នានៅក្នុងតំបន់នេះ កំពុងរាលដាលកាន់តែខ្លាំងឡើយ។ ទន្ទឹមនឹងនោះ ថ្លែងតាមទូរទស្សន៍អង់គ្លេស រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron បានទទួលស្គាល់ថា នេះជាពេលវេលាដ៏គ្រោះថ្នាក់បំផុត ដោយបន្ថែមថា រុស្ស៊ីបានឈ្លានពានអ៊ុយក្រែនម្តងទៀត យ៉ាងមានប្រសិទ្ធភាព។
គោលដៅច្បាស់លាស់នៃការរុញជាថ្មីរបស់រុស្ស៊ី ដែលបានចាប់ផ្តើមកាលពីព្រឹកព្រលឹមថ្ងៃសុក្រ គឺមិនច្បាស់លាស់ទេ។ វាអាចជាការបង្កើតតំបន់ការពារដែលត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយការវាយប្រហាររបស់អ៊ុយក្រែនលើទឹកដីរុស្ស៊ី ឬអាចជាការវាយប្រហារជាថ្មីលើទីក្រុង ខាគីវ (Kharkiv) ដែលមានចម្ងាយ ៣០ គីឡូម៉ែត្រ ទៅភាគខាងត្បូង។

ដូចគ្នាដែរ វាអាចជាការប៉ុនប៉ងដើម្បីទាញកងកម្លាំងអ៊ុយក្រែនចេញពីគោលដៅសំខាន់ៗរបស់រុស្ស៊ីបន្ថែមទៀតនៅភាគខាងត្បូង ជាហេតុផលដែលលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានថ្លែងនៅក្នុងសុន្ទរកថាកាលពីល្ងាចថ្ងៃអាទិត្យដោយអំពាវនាវសុំជំនួយយោធាជាបន្ទាន់។
យោងតាមព័ត៌មានពីក្រសួងការពារជាតិក្រុងមូស្គូ ពេលនេះ ប្រទេសរុស្ស៊ី បានប្រកាស់គ្រប់គ្រងលើភូមិព្រំដែនអ៊ុយក្រែនចំនួន៩ នៅក្នុងតំបន់២ ដែលមានចម្ងាយ៣០គីឡូម៉ែត្រពីភាគឦសាននៃទីក្រុងខាគីវ ប៉ុណ្ណោះ ៕
