ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិកាលពីថ្ងៃទី៦ខែឧសភាកន្លងទៅចំនួន៩៩គ្រួសារ នៅភូមិធម្មជាតិរុនតាឯក សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន បានទទួលបានអំណោយពីសាខាកាកបាទក្រហម ខេត្តសៀមរាប។ការផ្ដល់អំណោយនេះ ធ្វើឡើងកាលពីថ្ងៃទី១២ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅបរិវេន ផ្សាររុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្ដសៀមរាប។
លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប មានប្រសាសន៍ក្នុងពេលអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយខ្យលកន្ត្រាក់នោះថា ប្រជាពលរដ្ឋចំនួន៩៩គ្រួសារ(ក្នុងនោះ រលំចំនួន២៤ខ្នង និងរបើកដំបូលចំនួន៧៤ខ្នង)។លោកជំទាវបានចូលរួមសោកស្ដាយ ចំពោះប្រជាពលរដ្ឋដែលទទួលនវការរងគ្រោះដោយខ្យល់កន្ត្រាក់ បានបណ្ដលឱ្យខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិខ្លះផងដែរ។ ក្នុងឱកាសនោះលោកជំទាវ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ដែលលោកជាប់ភារកិច្ចមិនបានចុះសួរសុខទុក្ខផ្ទាល់ ប៉ុន្ដែជានិច្ចកាលកាកកបានក្រហម បានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ លោកយាយ លោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកជំទាវបន្តថា បន្ទាប់ពីទទួលបានព័ត៌មានេះ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់ក្រុមការងារ ដើម្បីចុះពិនិត្យជាបន្តបន្ទាប់ និងរៀបចំអំណោយមនុស្សធម៌ជូនបងប្អូន នាពេលនេះ។ លោកជំទាវអនុប្រធាន ក៏បានអំពាវនាវដែលបង ប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តារួមគ្នា ដាំដើមឈើឱ្យបានច្រើន ដើម្បីបានជារបាំងការពារខ្យល់ បានជាម្លប់ និងជម្រកទៅថ្ងៃអនាគត់។ លើសពីនេះ លោកជំទាវ ក៏សូមសំណូមពរចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងសង់លំនៅដ្ឋាន សូមគិតគូរឱ្យបានហ្មត់ចត់អំពីភាពមាំទាំរបស់ផ្ទះ។ គួររៀបចំធ្វើគ្រឹះផ្ទះឱ្យមាំ ស្របតាមទំហំផ្ទះធំ ព្រោះកាលណាគ្រឹះមាំ វាអាចយជួយទប់លំនឹង ព្រមទាំងការពារខ្យល់ ឬឧបទ្ទវហេតុផ្សេងៗផងដែររ។ជាមួយគ្នានោះ លោកជំទាវអនុប្រធាន ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាថែទាំសុខភាពឱ្យបានល្អ ពិសេសកូនចៅតូចៗត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះដើមរដូវវស្សាជិតមកដល់ហើយ ម្យ៉ាងវិញទៀត បើឃើញសភាពមិនស្រួលត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេលដែលនៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា។ សូមបញ្ជាក់ថា អំណោយមនុស្សធម៌បានផ្ដល់ជូនរងគ្រោះដោយគ្រោះធម្មជាតិ រួមមាន មុង ភួយ សារុងក្រមា កន្ទេល អង្ករ ថវិកា ព្រមទាំងគ្រឿងឧបភោគ បរិភោគជាច្រើនទៀត៕













