សមត្ថកិច្ចចរាចរណ៍ បន្តការអនុវត្តច្បាប់លើយានយន្តពាក់ផ្លាកលេខ-នគរបាល ខុសប្រក្រតី

2024/05/13 06:38:08 pm        833

កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃ​អគ្គ​ស្នង​ការដ្ឋាន​នគរបាលជាតិ សហការជាមួយនគរបាលចរាចរណ៍ និងនគរបាល​ការិយាល័យ​អន្តរាគមន៍​តម្រួត​បទ​បញ្ជាររាជធានីភ្នំពេញ បានបន្តការចុះអនុវត្តច្បាប់លើយានយន្តទាំងឡាយ ដែល​ពាក់​ផ្លាក​លេខ-នគរបាល មានភាពខុសប្រក្រតី ពោលមិនត្រឹមត្រូវតាមច្បាប់ចរាចរណ៍ជើងគោក ។

ការបន្តចុះអនុវត្តនេះ ធ្វើឡើងនាព្រឹកថ្ងៃ១៣ ខែឧសភា ឆ្នាំ២០២៤ នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជា​លទ្ធផល នៃការអនុវត្តពេញមួយព្រឹករួចមក សមត្ថកិច្ច បានរក​ឃើ​ញយាន​យន្ត​ល្មើស​មួយ​ចំនួន​ ដែលពាក់ផ្លាកលេខ-នគរបាល ខុសប្រក្រតី មិនត្រឹមត្រូវតាមអនុក្រឹត្យ ដោយម្ចាស់យាន បាន​ប្រើ​ផ្លាកលេខដែលពុំបានចុះបញ្ជីរពីក្រសួង ហើយកឹបផ្លាកលេខដោយខ្លួនឯង ដូច្នោះហើយ សមត្ថកិច្ចបានធ្វើការដកហូតផ្លាកលេខពីម្ចាស់យានយន្ត ដោយធ្វើការដោះចេញយកមករក្សាទុក រួច​ធ្វើ​ការផាកពិន័យលើម្ចាស់យានទៅតាមផ្លូវច្បាប់ ស្តីពីចរាចរណ៍ជើងគោក ។

មន្ត្រីសមត្ថកិច្ច បានប្រាប់ឱ្យដឹងថា ៖ យានយន្តពាក់ផ្លាកលេខ -នគរបាល ដែលបាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​គោល​ដៅសមត្ថកិច្ច គឺនឹងត្រូវសុំធ្វើការត្រួតពិនិត្យទាំងអស់ ក្នុងករណីដែល​ពិនិត្យ​ឯកសារ​មើល​ទៅគ្រប់គ្រាន់ មានចុះគល់បញ្ជីរក្រសួង និងមានបិទឡូហ្គូ​នគរបាល​ជាតិ​លើ​រថយ​ន្ត​ត្រឹម​ត្រូវ​ហើយនោះ គឺនឹងត្រូវអនុញ្ញាត្តិទៅធ្វើដំណើរទៅមុខបន្ត ប៉ុន្តែបើមានភាព​ខុស​ប្រក្រតី​ណា​មួយ​ គឺអនុវត្តតាមផ្លូវច្បាប់ជាធរមាន ។

មន្ត្រីសមត្ថកិច្ចបន្ថែមថា កម្លាំងនគរបាលចម្រុះ នឹងបន្តការអនុវត្តនេះ ជាប្រចាំ និង​ជា​បន្ត​បន្ទាប់​ទៀត នៅតាមគោលដៅផ្សេងៗគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ ហើយការអនុវត្តនេះ ក៏ផ្សារ​ភ្ជាប់​ជាមួយ​ការអនុវត្តច្បាប់ចរាចរណ៍ លើយានយន្តល្មើសដោយមិនពាក់មួក ឬកញ្ចក់ផងដែរ ដើម្បី​ធានាឱ្យបាន លើការចូលរួមគោរពច្បាប់របស់ប្រជាពលរដ្ឋអ្នកដំណើរ ៕

អត្ថបទ ៖ លីហេង 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        201
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        181
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm