កុមារ-យុវវ័យ​ជាង៦០០០នាក់ ក្នុងខណ្ឌជ្រោយចង្វារ មកចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បី​ទប់ស្កាត់ការ​ចម្លងកូវីដ-១៩

2021/08/03 07:47:22 pm        569

ភ្នំពេញ ៖ កុមារ និងយុវវ័យ រស់នៅក្នុងមូលដ្ឋាន​ ខណ្ឌជ្រោយចង្វារ មានចំនួនសរុបជាង៦០០០នាក់ បានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់​អាយុ​ក្រោម១៨ឆ្នាំ ដើម្បីការពារទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ។

បើតាមលោក វុធ សូវៀត ប្រធានរដ្ឋបាល និងបុគ្គលិកការិយាល័យខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា ខណ្ឌជ្រោយចង្វារ មិនខុសពីបណ្តាខណ្ឌទាំង១៣ ផ្សេងទៀតនោះទេ គឺក្នុងរាជធានីភ្នំពេញ​ចាប់​ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ រហូត​​ដល់​ក្រោម១៨ឆ្នាំ ដែលយុទ្ធនាការនេះ ​បានចាប់ផ្តើមកាលពីថ្ងៃទី១ខែ សីហា ឆ្នាំ២០២១ មានចំនួន២ ទីតាំងក្នុងមូលដ្ឋានខណ្ឌ។ ទី១.ទីតាំងផ្សាររុងរឿង OCIC ដំណើរការចាក់ជូនកុមារ និងយុវវ័យ កំពុងរស់នៅក្នុងសង្កាត់ចំនួន៤ គឺសង្កាត់ព្រែកលៀប សង្កាត់ជ្រោយចង្វារ សង្កាត់ព្រែកតាសេក និងសង្កាត់បាក់ខែង ។ទី២. ទីតាំងមណ្ឌលសុខភាពកោះដាច់ ដំណើរការចាក់ជូនកុមារ និងយុវវ័យ ដែលពិបាកក្នុងការឆ្លងដ ទាំងទៅ ទាំងមក ដោយធ្វើការរក្សាគម្លាតសង្គម និងគម្លាតបុគ្គល ដោយ​មិនចង់ប្រមូលផ្តុំគ្នានៅទីតាំងតែមួយ ទើបសាលារាជធានីភ្នំពេញ បង្កើតទីតាំងមណ្ឌលសុខភាព​​កោះដាច់​បន្ថែមទៀត សម្រាប់ចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ។

ជាមួយគ្នានោះដែរ កុមារ យុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ មកចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ពីក្រុមការងារគ្រូពេទ្យស្រុកប្រតិបតិ្តមេគង្គ បានបង្ហាញចំណាប់​អារម្មណ៍​ស្រដៀងគ្នាថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩នេះ ពិតជាល្អមែនទែនសម្រាប់កុមារ និងយុវវ័យ ព្រោះបាន​ចូលរួម​ការពារសុខភាព អាយុជីវិតរបស់ពួកគាត់ និងសូមគោរពដឹងគុណ និងថ្លែងអំណរគុណ​ចំពោះ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត បានស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មកចាក់​ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ រហូតដល់អាយុក្រោម១៨ឆ្នាំ។ឆ្លៀតក្នុងឱកាសនោះ លោក វុធ សូវៀត បានអំពាវនាវដល់លោកពុក អ្នកម្តាយ ជាមាតា បិតា អាណាព្យាបាលកុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម១៨ឆ្នាំ ត្រូវអញ្ជើញពួកគាត់ មកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមការស្ម័គ្រចិត្តឲ្យបានគ្រប់ៗគ្នា ទោះបីជាប្រជាពលរដ្ឋ​មានជីវភាពមាន ឬក្រ ស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ គឺអាជ្ញាធរភូមិ សង្កាត់ ខណ្ឌ នឹងចាក់វ៉ាក់សាំងកូវីដ១៩ ជូនឲ្យបានគ្រប់ៗគ្នា និងសូមបងប្អូនប្រជាពលរដ្ឋ ត្រូវរក្សាសុខភាព អនាម័យឲ្យបាន​ខ្ជាប់ខ្ជួន បើទោះបីជាបានចាក់វ៉ាក់សាំងរួចហើយកី្ត មិនមែនមានន័យថា បងប្អូន​ប្រជាពលរដ្ឋមិនឆ្លងនោះទេ។

ដូច្នេះ​សូមយកចិត្តទុកដាក់ខ្ពស់ អនុវត្តន៍​តាមវិធានការ​ដែល​រាជ​រដ្ឋាភិបាល​បានអំពាវនាវម្តងហើយ ម្តងទៀត នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ គឺ៣កុំ ៣ការពារ របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត៕

អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        190
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm