ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ដឹកនាំក្រុមការងារចុះសួរសុខទុក្ខក្រុមប្រឹក្សាឃុំទាំង១៤ ក្នុងស្រុករលាប្អៀរ

2024/05/13 07:07:03 pm        166

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន័ វិស័យកសិកម្ម និងជនបទ រួមនិងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំង១៤ក្នុងស្រុករលាប្អៀរ ដើម្បីយល់ដឹងកាន់តែច្បាស់ពីបញ្ហាប្រឈមនានា និងការដោះស្រាយ, សន្តិសុខក្នុងមូលដ្ឋាន, រួមនិងវឌ្ឍនភាពវិស័យកសិកម្មនៅតាមឃុំនីមួយៗផងដែរ៕

នៅក្នុងពិធីសំណេះសំណាលនេះ ក្រុមប្រឹក្សាឃុំទាំង១៤ និងក្រុមប្រឹក្សាស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានបង្ហាញពីការដឹកនាំរបស់ពួកគាត់នៅតាមមូលដ្ឋាន មានសន្តិសុខល្អ គ្មានក្មេងទំនើង កត្តាជីវភាពប្រជាពលរដ្ឋ ការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន និងបញ្ហាប្រឈមមួយចំនួនជាមួយវិស័យកសិកម្មពាក់ព័ន្ធការបំរែបំរួលអាកាសធាតុនាពេលកន្លងមក ។ បញ្ហាប្រឈម និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ត្រូវបានដោះស្រាយរួចរាល់ ។ សមិទ្ធផលនានាជាច្រើនដែលរាជរដ្ឋាភិបាលបានកសាង និងអភិវឌ្ឍក្នុងឃុំស្រុកកន្លងមក មានទាំងមណ្ឌលសុខភាព, សាលារៀនចាប់ពីថ្នាក់មតេយ្យ ដល់ថ្នាក់វិទ្យាល័យ, វត្តអារាម, ផ្លូវថ្នល់, ប្រព័ន្ធប្រឡាយទឹកជាដើម កំពុងត្រូវបានប្រជាពលរដ្ឋប្រើប្រាស់យ៉ាងពេញចិត្តផងដែរ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានមានប្រសាសន៍ថា៖ ការរីកចម្រើនលើគ្រប់វិស័យនាពេលបច្ចុប្បន្ននេះ ទាំងការរស់នៅប្រកបដោយសុខសន្តិភាព ទាំងការរីកចម្រើនចំពោះសមិទ្ធផលនានា ដោយសារការខិតខំប្រឹប្រែងឥតឈប់ឈររបស់សម្តេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃ ។ សម្តេចតេជោ ហ៊ុន សែន បានខិតខំលះបង់គ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិ តាំងពីការរំដោះប្រទេសពីបនប្រល័យពូជសាសន៍ ប៉ុល ពត ហើយបង្កើតឱ្យមានសុខសន្តិភាពគ្រប់មូលដ្ឋាន និងធ្វើការអភិវឌ្ឍប្រទេសជាតិមានភាពសម្បូរសប្បាយមកដល់ពេលបច្ចុប្បន្ននេះ មិនតែប៉ុណ្ណោះសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី ក៏បានខិតខំពោះពារគ្រប់ឧបសគ្គបន្តការពារសុខសន្តិភាព នឹងធ្វើការអភិវឌ្ឍប្រទេសជាតិឱ្យរឹតតែមានភាពសម្បូរសប្បាយជាបន្តទៀត មិនអោយប្រជាពលរដ្ឋខកបំណងឡើយ។

ឯកឧត្តមបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បាន និងកំពុងបន្តផែនការអភិវឌ្ឍន៍លើគ្រប់វិស័យជាច្រើនទៀតនៅទូទាំងប្រទេស ទាំងហេដ្ឋារចនាសម្ព័ន្ធដោយធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួល ដែលជាតម្រូវការចាំបាច់របស់ប្រជាប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ឬដឹកកសិផលផ្សេងៗឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយដោយមិនមានការលំបាកនោះឡើយ។ ម្យ៉ាងទៀតគម្រោងព្រែជីកហ្វូណនតេជោ ប្រវែង១៨០គីឡូម៉ែត្រ កំពុងត្រូវបានរៀបចំកសាង ដើម្បីសេដ្ឋកិច្ចប្រទេសកម្ពុជាបានរីកចម្រើនបន្ថែមទៀត៕ ដោយ ÷ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        118
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        229
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        216

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm