ក្រុមបាល់ទាត់​ស្ត្រី​កាណាដា​ទម្លាក់​អាមេរិក​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​អូឡាំពិក​ទីក្រុង​តូ​ក្យូ​

2021/08/03 08:16:32 pm        116

​បាល់ទាត់៖ ​ក្រុមបាល់ទាត់​ស្ត្រី​កាណាដា​បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ ដណ្ដើម​មេដាយ​មាស​អូឡាំពិក​ទីក្រុង​តូ​ក្យូ​ហើយ ក្រោយ​យកឈ្នះ​ក្រុមបាល់ទាត់​ស្ត្រី​ជើងឯក​ពិភពលោក​អាមេរិក ១-០ វគ្គ​ពាក់​កណ្តាល​ផ្ដាច់ព្រ័ត្រ​នៅ​កីឡដ្ឋាន Kashima​។​

​​កីឡា​ការិនី Jessie Fleming គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​គ្រាប់​ជ័យជំនះ​តែ ១​គ្រាប់​គត់​ដោយ​បាល់​ពិន័យ ១១​ម៉ែត្រ​នៅ​នាទី​ទី​៧៥ បន្ទាប់ពី​កីឡា​ការិនី​បំរុង​របស់​អាមេរិក Deanne Rose ធ្វើ​ឱ្យ​មាន​កំហុស​លើ​កីឡា​ការិនី​កាណាដា Tierna Davidson នៅក្នុង​ប្រអប់​គ្រោះថ្នាក់​។ ​នេះ​ជា​ព្រឹត្តិការណ៍​អូឡាំពិក​អូឡាំពិក ២​លើក​ជាប់​គ្នា​ហើយ​ដែល​អាមេរិក​ខកខាន​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​។ ចំណែក​ក្រុម​កាណាដា​នៅ​ពេល​នេះ​ នឹង​ឡើង​ជួប​ជាមួយ​ស៊ុយអែតនៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ ដណ្តើម​មេដាយ​មាស​នៅ​ថ្ងៃ​សុក្រ​នេះ​។ ​​ក្រុម​ស៊ុយអែត​បាន​យកឈ្នះ​អូស្ត្រាលី ១-០ ផង​ដែរ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ម្សិលមិញ​នៅ​កីឡដ្ឋាន Yokohama ដែល​មួយ​គ្រាប់​ជ័យជំនះ​នោះ​សំរេច​បាន​ដោយ​កីឡាការិនី Fridorina Rolfo នៅ​នាទី​ទី៤៦​។

ដោយឡែក​សំរាប់​អាមេរិក និង​អូស្ត្រាលី​នឹងត្រូវ​ជួបគ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដើម្បី​ដណ្តើម​មេដាយសំរឹទ្ធ​។ នេះ​ជាការ​ឈានឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ ២លើក​ជាប់​គ្នា​សំរាប់​ស៊ុយអែត បន្ទាប់ពី​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​អូឡាំពិក​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល​កាលពី​ឆ្នាំ២០១៦ តែ​ចាញ់​អាល្លឺម៉ង់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​រំលឹកថា ​តាំងពី​បង្កើត​វិញ្ញ​សា​កីឡាបាល់ទាត់​ស្ត្រី​នៅ​អូឡាំពិក​ដំបូង​តាំងពី​ឆ្នាំ១៩៩៦ មានតែ​អាមេរិក​ដែល​ឈ្នះ​មេដាយមាស​អូឡាំពិក ​បាន​ច្រើនជាងគេ​ដល់​ទៅ ៤លើក​ក្រៅពីនោះ​មាន ណ័​រវេ​យ ១លើក និង​អាល្លឺម៉ង់ ១លើក​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        148
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        159
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm