ហ្វីលីពីន នឹងរារាំងចិន ក្នុងការអះអាងសិទ្ធិឡើងវិញនៅដែនទឹកជម្លោះក្នុងសមុទ្រចិនខាងត្បូង

2024/05/13 08:28:53 pm        101

អ្នកនាំពាក្យរបស់ឆ្មាំល្បាតឆ្នេរហ្វីលីពីន (PCG) បាននិយាយនៅថ្ងៃចន្ទ (១៣ ឧសភា) នេះថាអង្គភាពខ្លួនប្តេជ្ញារក្សាវត្តមាននៅក្នុងតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង ដើម្បីធានាថាប្រទេសចិន មិនអាចអនុវត្តសកម្មភាពអះអាងសិទ្ធិឡើងវិញនៅដែនទឹក សាប៊ីណា ស្ហូល (Sabina Shoal)។

ឆ្មាំល្បាតឆ្នេរហ្វីលីពីន បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានដាក់ពង្រាយនាវាទៅកាន់ថ្មប៉ប្រះទឹក សាប៊ីណា ស្ហូល ដែលទីក្រុងម៉ានីលហៅថា អេស្កូដា (Escoda) ជាទីដែលខ្លួនបានចោទប្រកាន់ប្រទេសចិន ថាបានសាងសង់កោះសិប្បនិម្មិតមួយ ស្របពេលមានជម្លោះដែនសមុទ្រកើនឡើង។

អ្នកនាំពាក្យ លោក ជេយ តារៀលឡា (Jay Tarriela) បានប្រាប់សន្និសីទសារព័ត៌មានថា ឆ្មាំល្បាតឆ្នេរសមុទ្រត្រូវតែធ្វើឱ្យប្រាកដថា ខ្លួនអាចរារាំង «ប្រទេសចិន ពីការអនុវត្តការអះអាងឡើងវិញដោយជោគជ័យនៅដែនទឹក សាប៊ីណា ស្ហូល»។

ដោយស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសហ្វីលីពីន ថ្មប៉ប្រះទឹកនេះគឺជាចំណុចប៉ះទង្គិចគ្នាសម្រាប់នាវាដែលបំពេញបេសកកម្មផ្គត់ផ្គង់ឡើងវិញដល់កងទ័ពហ្វីលីពីន ឈរជើងលើនាវាចម្បាំងដែលមានមូលដ្ឋាននៅដែនទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ជាទីដែលទីក្រុងម៉ានីល និងចិន មានការប្រឈមមុខដែនសមុទ្រជាញឹកញាប់។

ប្រទេសចិន បានអនុវត្តការទាមទារសិទ្ធិឡើងវិញយ៉ាងទូលំទូលាយនៅលើកោះមួយចំនួននៅសមុទ្រចិនខាងត្បូង ការសាងសង់កងកម្លាំងអាកាស និងកន្លែងយោធាផ្សេងទៀត ដែលបង្កឱ្យមានការព្រួយបារម្ភនៅក្នុងទីក្រុងវ៉ាស៊ីនតោន និងជុំវិញតំបន់សមុទ្រនោះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        106
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        144
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm