ទួរគី៖ អាមេរិក និងអឺរ៉ុបមិនធ្វើគ្រប់គ្រាន់ ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែល ឲ្យទទួលសំណើបទឈប់បាញ់ហ្កាហ្សា

2024/05/13 08:47:02 pm        149

ប្រធានាធិបតីទួរគី លោក តាយីប អឺដូហ្កាន់ (Tayyip Erdogan) បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក និងបណ្តាប្រទេសអ៊ឺរ៉ុប មិនបានធ្វើគ្រប់គ្រាន់ ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែលយល់ព្រមបទឈប់បាញ់នៅតំបន់ហ្កាហ្សា បន្ទាប់ពីការសម្រេចរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ក្នុងការទទួលយកសំណើបទឈប់បាញ់មួយ។

ប្រទេសទួរគី បានស្តីបន្ទោសការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ដោយបានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ និងបានរិះគន់អ្វីដែលខ្លួនហៅថា ជាការគាំទ្រដោយគ្មានលក្ខខណ្ឌសម្រាប់អ៊ីស្រាអែលដោយលោកខាងលិច។

ទីក្រុងអង់ការ៉ា បានបញ្ឈប់រាល់ពាណិជ្ជកម្មជាមួយអ៊ីស្រាអែល ហើយបាននិយាយថា ខ្លួនបានសម្រេចចិត្តចូលរួមជាមួយគំនិតផ្តួចផ្តើមរបស់អាហ្វ្រិកខាងត្បូង ដើម្បីឲ្យអ៊ីស្រាអែលត្រូវបានកាត់ទោសពីបទប្រល័យពូជសាសន៍ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

ថ្លែងទៅកាន់ក្រុមសាស្ត្រាចារ្យមូស្លីមនៅទីក្រុងអ៊ីស្តង់ប៊ុល លោក អឺដូហ្កាន់ បាននិយាយថា ក្រុមហាម៉ាស បានទទួលយកសំណើបទឈប់បាញ់ដោយកាតា និងអេហ្ស៊ីបក្នុង «ជំហានឆ្ពោះទៅរកបទឈប់បាញ់ដ៏យូរអង្វែង» ប៉ុន្តែរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) មិនចង់ឲ្យសង្រ្គាមចប់នោះទេ។

លោក អឺដូហ្កាន់ បានបន្តថា៖«ការឆ្លើយតបរបស់រដ្ឋាភិបាលលោក ណេតាន់យ៉ាហ៊ូ គឺវាយប្រហារប្រជាជនស្លូតត្រង់នៅទីក្រុងរ៉ាហ្វា ដោយសំដៅទៅលើទីក្រុងហ្កាហ្សា ដែលអ៊ីស្រាអែលកំពុងកំណត់គោលដៅ។ រដ្ឋាភិបាលនេះ បានបញ្ជាក់ច្បាស់ថា អ្នកណាជាភាគីសន្តិភាព និងការសន្ទនា ហើយអ្នកណាចង់ឲ្យមានការប៉ះទង្គិចគ្នាបន្ត ហើយមានការបង្ហូរឈាមតទៅទៀតនោះ»។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        28
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        37
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm