កងទ័ពកម្ពុជា និងចិនជាងពីរពាន់នាក់រួមជាមួយនាវា១៤គ្រឿងនឹងធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំនៅឆ្នាំ២០២៤នេះ

2024/05/13 10:09:18 pm        261

ភ្នំពេញ ៖ កម្ពុជា និងចិននឹងធ្វើសមយុទ្ធយោធារួមគ្នាជាទ្រង់ទ្រាយធំ ដោយសមយុទ្ធ ដែលមានឈ្មោះថា«នាគមាស»ឆ្នាំ២០២៤នេះ នឹងមានកងទ័ពនៃប្រទេសទាំងពីរចូលរួមជាងពីរពាន់នាក់ និងសព្វាវុធ, ឧត្ថម្ភាចក្រ រួមទាំងនាវាចម្បាំងទាំងខ្នាតធំ និងតូចចំនួន១៤គ្រឿង។

 ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទកាសែត នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទបាន បញ្ជាក់ថា សមយុទ្ធយោធារវាងកងទ័ពកម្ពុជា និងចិនលើកទី៦ នេះនឹងមានលក្ខណៈទ្រង់ទ្រាយធំជាងមុនៗទៅទៀតដោយមានកងទ័ពកម្ពុជាជាង១៣០០នាក់ ខណៈកងទ័ពចិនចំនួនជាង៧០០នាក់ និងមាន នាវាចម្បាំងរបស់ចិនខ្នាតធំចំនួនបីគ្រឿង និងវាកម្ពុជាចំនួន១១គ្រឿង។

លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានលើកឡើងទៀតថា សមយុទ្ធយោធារវាងកម្ពុជា និងចិននេះ នឹងធ្វើឡើងក្រោមវិធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្រ្គោះមនុស្សធម៌» ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ ខណៈសមយុទ្ធដែលនឹងមានបាញ់គ្រាប់ពិតផងដែរនោះ គឺធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការ ប្រចាំឆ្នាំទ្វេភាគីរវាងកម្ពុជា និងចិន ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងបង្កើន សមត្ថភាពកងទ័ពឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ពុំមែនធ្វើដើម្បីជាការគំរាមកំហែង ឬធ្វើឲ្យប៉ះពាល់ដល់អ្នកណា ឬប្រទេសណានោះឡើយ។

បើតាមអ្នកនាំពាក្យរបស់អគ្គបញ្ជាការកងទ័ពរូបនេះ បានបញ្ជាក់បន្ថែមទៀតថា ការធ្វើសមយុទ្ធរួម គ្នារវាងកងទ័ពកម្ពុជា និងចិននេះ គឺបានធ្វើឡើងចំនួនប្រាំលើកមកហើយ ខណៈរាល់ការចំណាយគឺរដ្ឋាភិបាលចិនជាអ្នកចេញទាំងអស់ ហើយក្នុងអំឡុងពេលធ្វើសមយុទ្ធនេះ ក៏មានការចូលរួមសង្កេតការណ៍ពី សំណាក់សមាជិកអាស៊ានចូលរួមផងដែរ។ 

 តាមរយៈសន្និសីទសារព័ត៌មាននេះដែរ លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់កុំឲ្យមានការភ័យខ្លាច ខណៈពេលដឹកសម្ភារ និង ចល័តកម្លាំងចេញពីខេត្ត ព្រះសីហនុ ទៅកាន់ខេត្តកំពង់ឆ្នាំង ដែលជាទីតាំងសមយុទ្ធ និងពេលសមយុទ្ធបាញ់គ្រាប់ពិតជាដើម៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        71
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        164
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm