នាយឧត្តមសេនីយ៍ សៅ សុខា ជួបសំណេះសំណាលជាមួយនាយ និងពលទាហាននៅបញ្ជាការដ្ឋានទ័ពពិសេស

2024/05/13 10:26:12 pm        161

ភ្នំពេញ ៖នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក នាព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង និងពលទាហាននៅបញ្ជាការដ្ឋានទ័ពពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ពិធីនេះមានការចូលរួមពីប្រតិភូអមដំណើរ នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានទ័ពពិសេសជាច្រើនរូបផងដែរ។

​ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេសបានអានរបាយការណ៍ស្វាគមន៍ និងជីវប្រវត្ត ក្នុងរយៈ២៨ឆ្នាំកន្លងមកនេះក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំរបស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន បានធ្វើឱ្យបញ្ជាការដ្ឋានទ័ពពិសេសមានការរីកចម្រើនលើគ្រប់វិស័យ និងបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ការពាររដ្ឋធម្មនុញ្ញ ព្រមទាំងបានចូលរួមនូវរាល់សកម្មភាពនានា ដូចជាសហការជាមួយអាជ្ញាធរមូលដ្ឋាន ចូលរួមរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ត្រៀមចូលរួមសង្គ្រោះគ្រប់គ្រោះមហន្តរាយនានាដែលកើតឡើងជាយថាហេតុ។

ថ្លែងក្នុងឱកាសនោះឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានឱ្យដឹងថា ថ្ងៃនេះឯកឧត្តមមានក្តីសោមនស្សសប្បាយរីករាយក្រៃលែងដោយបានមកសួរសុខទុក្ខ សំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកងទ័ពពិសេស ការជួបជុំគ្នាដ៏ច្រើនកុះករនាពេលនេះគឺស្របពេលនឹងការគម្រប់ខួបលើកទី៤៦ឆ្នាំ នៃការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ១២ ឧសភា ១៩៧៨ - ១២ ឧសភា ២០២៤។ 

ឯកឧត្តមនាយឧត្តមសេនីយ៍ បានពាំនាំបណ្តាំសាកសួរសុខទុក្ខ នឹករលឹកពីសំណាក់ ឯកឧត្តម អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជាជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានទ័ពពិសេសទាំងអស់។ តាមរយៈអស់លោកដែលវត្តមាននៅទីនេះ សូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខចំពោះគ្រួសារ ដែលមានប្អូនស្រីជាភរិយា ក្មួយជាកូន ជាចៅ លោកឪពុក អ្នកម្តាយរបស់អស់លោកទាំងអស់ ជាមួយនិងការជូនពរសូមមាន សុខភាពល្អបរិបូរណ៍ ជន្មាយុវែង សម្បូរទ្រព្យ ចម្រើនបញ្ញា គ្រប់ក្រុមគ្រួសារមានសុភមង្គល ធ្វើដំណើរទៅឆ្ងាយជិត តាមមធ្យោបាយទឹក គោក អាកាស សូមប្រកបដោយសុវត្ថិភាព ។

ឯកឧត្តមនាយឧត្តមសេនីយ៍បានបន្តថា៖ ព្រះរាជាណាចក្រកម្ពុជា មានសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដីពេញលេញបាន២៦ឆ្នាំ៧ខែ និង១៦ថ្ងៃហើយ។ បន្ទាប់ពីប្រទេសធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្រ្គាមនាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ និងរបបប្រល័យពូជសាសន៍អស់រយៈពេល ២៨ឆ្នាំ ៨ខែ និង ១១ ថ្ងៃ គិតត្រឹមថ្ងៃនេះ ពេលនេះតែបើក្រឡេកត្រឡប់ទៅអានប្រវត្តិសាស្ត្រកម្ពុជានោះនឹងឃើញថា នេះជាលើកដំបូងហើយដែលប្រទេស និងប្រជាជនកម្ពុជា ស្គាល់ពាក្យសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ក្នុងរយៈជាង ៥០០ឆ្នាំ។ 

ក្នុងឱកាសសំណេះសំណាលនោះផងដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បាននាំមកជាមួយនូវភេសជ្ជៈចំនួន ៥០៤កេះ និងថវិកា ៦០លានរៀល និងបានជូនថវិកាដល់យោធិននារីចំនួន ១៣នាក់ ក្នុងម្នាក់ៗទទួលបាន ៥០ម៉ឺនរៀលផងដែរ៕ ដោយ ៖ ដារ៉ា


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        199
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        180
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm