លោក ប្ល៊ីន ខិន៖ ការវាយលុករបស់អ៊ីស្រាអែលលើទីក្រុងរ៉ាហ្វា នឹងមិនអាចលុបបំបាត់ក្រុមហាម៉ាសទេ

2024/05/14 12:12:28 am        135

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្ល៊ីនខិន (Antony Blinken) បាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយលុករបស់អ៊ីស្រាអែលទាំងស្រុងលើទីក្រុងរ៉ាហ្វានៃតំបន់រ៉ាហ្វា នឹងបង្កឲ្យមាន«ភាពអនាធិបតេយ្យ» ដោយមិនអាលុបបំបាត់ក្រុមហាម៉ាសឡើយ ខណៈដែលទីក្រុងវ៉ាស៊ីនតោន បង្កើនយុទ្ធនាការដាក់សម្ពាធប្រឆាំងនឹងការវាយប្រហារបែបនេះ។

ដោយឡែក ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានសង្កត់ធ្ងន់លើការព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោនអំពីការវាយលុកមួយ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីស្រាអែល លោក Tzachi Hanegbi។

សេចក្តីថ្លែងការណ៍របស់សេតវិមានអំពីការសន្ទនានោះ បានឲ្យដឹងថា៖«លោក Sullivan បានរំលឹកឡើងវិញនូវការព្រួយបារម្ភជាយូរមករបស់លោកប្រធានាធិបតី បៃដិន អំពីសារៈសំខាន់សម្រាប់ប្រតិបត្តិការជើងគោកដ៏ធំមួយ ចូលទៅក្នុងទីក្រុងរ៉ាហ្វា ជាកន្លែងដែលមនុស្សជាងមួយលាននាក់ បានជ្រកកោន»។

សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងទៀតថា លោក Hanegbi «បានអះអាងថា អ៊ីស្រាអែលកំពុងពិចារណាអំពីកង្វល់របស់សហរដ្ឋអាមេរិក»ប៉ុន្តែមិនបានពន្យល់លម្អិតទេ។

ការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងកើតនៃទីក្រុងរ៉ាហ្វា បានជំរុញឲ្យប្រជាជនហ្កាហ្សា ចំនួន ៣០០.០០០ នាក់ ភៀសខ្លួនរួចទៅហើយ។

សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត ក៏ដូចជាមន្ត្រីសំខាន់ៗរបស់អង្គការសហប្រជាជាតិ បានព្រមានថា ការវាយប្រហារពេញទំហឹងលើទីក្រុងរ៉ាហ្វា អាចជះឥទ្ធិពលមហន្តរាយដល់ជនភៀសខ្លួន ដែលបានជំរុញឲ្យភៀសខ្លួនចេញពីទីនោះ ដោយការប្រយុទ្ធគ្នានៅកន្លែងផ្សេងទៀតក្នុងតំបន់ហ្កាហ្សា ពួកគេភាគច្រើន រស់នៅក្នុងស្ថានភាពអស់សង្ឃឹម។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm       
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        49
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm