ទីប្រឹក្សារបស់មេដឹកនាំកំពូល៖ អ៊ីរ៉ង់នឹងផ្លាស់ប្តូរគោលលទ្ធិនុយក្លេអ៊ែរ ប្រសិនបើអ៊ីស្រាអែលគំរាមកំហែង

2024/05/14 12:13:46 am        156

នៅឯសន្និសីទកិច្ចសន្ទនាអ៊ីរ៉ង់-អារ៉ាប់ នៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃអាទិត្យ (ទី១២ ខែឧសភា) ទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់នឹងផ្លាស់ប្តូរគោលលទ្ធិនុយក្លេអ៊ែររបស់ខ្លួន ប្រសិនបើអ៊ីស្រាអែលគំរាមកំហែងដល់អត្ថិភាពរបស់ខ្លួន។

ទីក្រុងតេអេរ៉ង់ តែងតែនិយាយថា ខ្លួនមិនមានគម្រោងទទួលបាននូវអាវុធនុយក្លេអ៊ែរនោះទេ។ រដ្ឋាភិបាលលោកខាងលិចសង្ស័យថា ប្រទេសនេះចង់បានបច្ចេកវិទ្យានុយក្លេអ៊ែរ ដើម្បីផលិតគ្រាប់បែក ខណៈដែលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺជាចំណុចសំខាន់ចម្បងនៃការមានជម្លោះដ៏រ៉ាំរ៉ៃ ដែលនាំទៅដល់ការដាក់ទណ្ឌកម្ម។

អំឡុងសន្និសីទសន្ទនានោះ លោក Kamal Kharrazi ទីប្រឹក្សារបស់មេដឹកនាំកំពូលលោក Ayatollah Ali Khamenei បាននិយាយថា៖ «ប្រសិនបើអ៊ីស្រាអែលហ៊ាន និងចង់ធ្វើការគំរាមកំហែងនុយក្លេអ៊ែរដល់អ៊ីរ៉ង់ យើងអាចពិចារណាឡើងវិញនូវគោលលទ្ធិនុយក្លេអ៊ែររបស់យើង»។

នេះជាលើកទី២ ហើយ ក្នុងរយៈពេលមួយសប្តាហ៍ ដែលលោក Kharrazi បាននិយាយឡើងវិញម្ដងទៀតនូវគោលនយោបាយនេះ បន្ទាប់ពីរូបលោកត្រូវបានដកស្រង់សម្តីស្រដៀងគ្នានេះ ដោយបណ្តាញព័ត៌មាននិស្សិតអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ (ទី៩ ខែឧសភា)។

នៅឆ្នាំ២២២ ទីប្រឹក្សាដដែលរូបនេះ បាននិយាយថា អ៊ីរ៉ង់មានសមត្ថភាពលើបច្ចេកទេស ក្នុងការផលិតគ្រាប់បែកនុយក្លេអ៊ែរ ប៉ុន្តែមិនទាន់សម្រេចចិត្តថា តើត្រូវផលិតគ្រាប់បែកនុយក្លេអ៊ែរ ឬយ៉ាងណា។ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ និងប្រទេសអ៊ីស្រាអែល ក៏ស្ថិតក្នុងចំណោមប្រធានបទនៅក្នុងសន្និសីទសន្ទនាអ៊ីរ៉ង់-អារ៉ាប់នេះផងដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        92
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        129
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm