ចំនួនអ្នកស្លាប់ ក្នុងជំនន់កម្អែភ្នំភ្លើង នៅឥណ្ឌូនេស៊ី កើនឡើងដល់ ៤៤នាក់ ខណៈ១៥នាក់បាត់ខ្លួន

2024/05/14 03:27:47 pm        92

មន្ត្រីជាន់ខ្ពស់នៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់មួយរូប បាននិយាយកាលពីថ្ងៃចន្ទទី១៣ឧសភា ថា មនុស្សយ៉ាងហោចណាស់៤៤ នាក់បានស្លាប់ និង១៥ នាក់ផ្សេងទៀត កំពុងបាត់ខ្លួន បន្ទាប់ពីជំនន់កម្អែភ្នំភ្លើង បានវាយប្រហារខេត្ត ស៊ូម៉ាត្រាខាងលិច (West Sumatra) របស់ប្រទេសឥណ្ឌូនេស៊ី កាលពីយប់ថ្ងៃសៅរ៍សប្ដាហ៍មុន។

លោក ហ្វាចា ស៊ូកម៉ា (Fajar Sukma) ប្រធានអង្គភាពសង្គ្រោះបន្ទាន់នៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ស៊ូម៉ាត្រាខាងលិច បាននិយាយថា ទោះបីដុំថ្មធំៗ និងសំណល់ជាច្រើនពីទឹកជំនន់បានរារាំងដល់ការស្វែងរកជនរងគ្រោះក៏ដោយ ក៏ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពចំនួន ៧នាក់ទៀតនៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុតនេះដែរ ។

លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួថា យើងបានរកឃើញសាកសពមួយចំនួនទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤៤ នាក់ ។ ដុំថ្មធំៗ និងសំណល់ផ្សេងៗ បានរារាំងដល់ការស្វែងរក ប៉ុន្តែយើងបន្តស្វែងរកមនុស្ស ១៥ នាក់ដែលត្រូវបានរាយការណ៍ថាបានបាត់ខ្លួន ។

លោកនិយាយថា គ្រឿងចក្រមួយចំនួនបានទៅដល់តំបន់រងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរនោះហើយ។

លោកបានបន្ថែមថា ប្រតិបត្តិការស្វែងរកនឹងផ្តោតលើស្រុក តាណា ដាតា (Tanah Datar) និង ស្រុកអាហ្កាំ (Agam) ជាទីដែលអ្នកបាត់ខ្លួនទាំង១៥ នាក់ត្រូវបានរាយការណ៍។

អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ (BNPB) លោក អាប់ឌុល ម៉ូហារី (Abdul Muhari) បាននិយាយថា គ្រោះមហន្តរាយធម្មជាតិនេះ បានបង្ខំមនុស្សជាង ៣.០០០នាក់ ឱ្យភៀសខ្លួនចេញពីផ្ទះសម្បែង និងទៅស្នាក់នៅជម្រកបណ្ដោះអាសន្ន ខណៈជំនន់កម្អែភ្នំភ្លើងត្រជាក់បានបំផ្លិចបំផ្លាញលំនៅឋាន អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        12
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        79
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm