​អតីត​អ្នកចាំទី​ជំរើសជាតិ​អង់គ្លេស Joe Hart ខិត​ជិត​ផ្ទេរ​ទៅកាន់ក្លិប Celtic

2021/08/03 09:30:47 pm        100

បាល់ទាត់៖ ​អតីត​អ្នកចាំទី Manchester City និង​ក្រុម​ជំរើសជាតិ​អង់គ្លេស Joe Hart ខិតជិត​ផ្ទេរ​ទៅកាន់​ក្លិប​បាល់ទាត់​ស្កុ​ត​ឡេ​ន Glasgow Celtic ហើយ​ក្រោយ​មិនសូវ​បាន​លេង​នៅ Spurs​។

​​កីឡាករ​វ័យ ៣៤ឆ្នាំ​រូបនេះ​បានមក​កាន់ Spurs រដូវ​កាល​មុន​ជាមួយនឹង​កិច្ចសន្យា ២ឆ្នាំ​តែ​បាន​ចូល​លេងតែ ១០ប្រកួត​ប៉ុណ្ណោះ ហើយ​តែ​ការប្រកួត FA Cup រឺ League Cup ប៉ុណ្ណោះ មិនដែល​លេង​នៅ Premier League ឡើយ​។​ ​Celtic បច្ចុប្បន្ន​មាន​អ្នកចាំទី២ នាក់​គឺ Vasilis Barkas និង Scott Bain តែ​អ្នក​ទាំងពីរ​រដូវ​កាល​ថ្មី​នៅ​មិនអាច​រក្សា​សំណាញ់​ទី​ ឱ្យគេ​ស៊ុត​បញ្ចូល​ទី​បាន​នៅឡើយ​។ ​Celtic នឹងត្រូវ​ជួប​ជាមួយ Jablonec នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក្នុង​វគ្គ​ជំ​រុះ​ជុំ​ទី៣ UEFA Europa League​។

​​Tottenham Hotspur រដូវ​កាល​ថ្មី​នេះ​មាន​អ្នកចាំទី ៣នាក់​ទៅហើយ​រួមមាន Hugo Lloris នៅតែ​ជា​ជំរើស​ដំបូង ហើយ​ក្លិប​ទិញ​បាន​អ្នកចាំទី Pierluigi Gollini ពី Atalanta ហើយ​ក៏មាន​អ្នកចាំទី Alfie Whiteman ម្នាក់ទៀត​។ ​រំលឹកថា Joe Hart មាន​អាជីព​វែងឆ្ងាយ​បំផុត​ជាមួយ Manches​t​er City តាំងពី​ឆ្នាំ២០០៦ ដល់ ២០១៨ បង្ហាញខ្លួន​បាន​សរុប ២៦៦ប្រកួត​មុនពេល​ចាកចេញ​ទៅកាន់ Burnley លេង​បាន ២រដូវ​កាល​ហើយ​ផ្លាស់​មកកាន់ Spurs៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        141
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        148
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm