មន្ទីរសុខាភិបាល​ ​អំពាវនាវ ​ឱ្យពលរដ្ឋធ្លាប់ទាក់ទង ​ជាមួយស្ត្រីផ្ទុកកូវីដ-១៩ នៅបាត់ដំបង ទៅ​ជួប​ជំនាញ

2021/04/27 09:59:58 am        34

បាត់ដំបង ៖ ​មន្ត្រីមន្ទីរសុខាភិបាលខេត្តបាត់ដំបង​ បាន​អំពាវនាវ​ដល់ពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យ​ទាក់ទង​​ ជាមួយស្ត្រី ទើបឆ្លងកូវីដ១៩ ​មានទីលំនៅក្នុងសង្កាត់ក្ដុលដូនទាវ ​ក្រុងបាត់ដំបង ទៅជួប​មន្ត្រីសុខាភិបាលខេត្ត​ ដើម្បីយកសំណាកទៅពិនិត្យរកកូវីដ១៩ ​និងដាក់ខ្លួននៅដាច់ដោយឡែក (ចត្តាឡីស័ក) ។


ក្នុងពេលចុះផ្សព្វផ្សាយបញ្ហាជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី៣ ​ខែសីហា នេះក្នុងសង្កាត់ក្ដុលដូនទាវ លោកវេជ្ជបណ្ឌិត អ៊ុក វិទ្យា​ អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង​ បានឱ្យដឹងថា​ បច្ចុប្បន្ន ស្ត្រីឆ្លងកូវីដ ១៩ ទើបមកពីអាមេរិកនោះ ​កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ដោយក្រុមគ្រូពេទ្យជួរមុខ ​បាននឹងកំពុងយកចិត្តដាក់ថែទាំ ។ ចំពោះអ្នកធ្លាប់ប្រាស្រ័យទាក់ទង អំឡុងស្ត្រីឆ្លងជំងឺកូវីដ១៩នេះ ​ជំនាញទើបរកឃើញបាន៨នាក់ ​ដែល​ជា​សមាជិកក្រុមគ្រួសារ ខណៈអ្នក​ផ្សេងទៀត មន្ត្រីសុខាភិបាល ​អាជ្ញាធរមូលដ្ឋាន​ កំពុងធ្វើការស្រាវជ្រាវស្វែងរកបន្ថែម ។

លោកវេជ្ជបណ្ឌិត ​បានស្នើឱ្យអាជ្ញាធរមូលដ្ឋាន ​បន្តជួយស្រាវជ្រាវរកអ្នកធ្លាប់ជួបប្រាស្រ័យជាមួយ អ្នកជំងឺ ​ដើម្បីឲ្យពួកគេទៅជួបមន្ត្រីសុខាភិបាល ​ដើម្បី​យក​សំណាក​ទៅពិនិត្យ និងដើម្បីធ្វើ​ចត្តាឡីស័ក​ ចៀសវាង​កុំឱ្យមានការឆ្លងរាលដាលក្នុងសហគមន៍ ។

លោក អែម ស៊ីយឿន ចៅសង្កាត់ក្ដុលដូនទាវ​ បានបញ្ជាក់ថា ​ក្រោយពីការរកឃើញផ្ទុកកូវីដ១៩ លើស្ត្រីម្នាក់ ​ក្នុងតំបន់នេះ ​ធ្វើឱ្យពលរដ្ឋមានការព្រួយបារម្ភ ​ដោយអ្នកខ្លះមិនហានចេញក្រៅ ។

ស្ត្រី ​ដែលទើបឆ្លងកូវីដ១៩ ​រស់នៅក្នុងសង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបងនេះ​ គឺជាអ្នកជំងឺ ​កូវីដទី ៩ហើយ ​ដែលបានរកឃើញនៅក្នុងខេត្តបាត់ដំបង ​ខណៈអ្នកឆ្លងចំនួន៨នាក់ ផ្សេងទៀត ​បាន​ជា​សះ ស្បើយអស់ហើយ៕

អត្ថបទ៖ បាន សុខរិទ្ធ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        341
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm