អ្នកនាំពាក្យក្រសួងការងារ៖ ពលរដ្ឋខ្មែរធ្វើការក្រៅប្រទេសផ្ញើប្រាក់មកគ្រួសារ​ជាមធ្យម៣ពាន់លានដុល្លារ ក្នុង១ឆ្នាំ

2024/05/14 05:51:40 pm        136

យោងតាមទិន្នន័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា គិតត្រឹម​បំណាច់​ឆ្នាំ​២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាសការងារ​នៅក្រៅ​ប្រទេស​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​សរុប​ជាង ១,៣ លាននាក់ និងបានផ្ញើប្រាក់មកគ្រួសារពីគ្រប់ប្រទេសជាមធ្យម ចំនួន​ប្រមាណ​ជិត ៣ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​ឲ្យ​ព័ត៌មាន ប៊ីធីវី ដឹងនៅយប់ថ្ងៃទី១៣ ឧសភា ឆ្នាំ២០២៤នេះថា ក្នុងចំនួន​ការងារ​ដែល​ប្រជា​ពលរដ្ឋខ្មែរកំពុងរស់នៅ និងធ្វើការក្រៅប្រទេសជាង ១,៣លាននាក់ ក្នុងនោះ ប្រទេសថៃ មាន​ចំ​នួនជាង ១,២លាននាក់ , សាធារណរដ្ឋកូរ៉េ ចំនួនជាង ៥ម៉ឺននាក់ , ប្រទេសជប៉ុន ចំនួន​ជាង ២ម៉ឺននាក់ , ប្រទេសម៉ាឡេស៊ី ចំនួនជាង ២ម៉ឺននាក់ , ប្រទេសសិង្ហបុរី ចំនួន ៨៧១នាក់ , តំបន់រដ្ឋបាលពិសេសហុងកុង ចំនួន ២១៨នាក់ និងព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត ចំនួន ៦៤នាក់។

បើតាមរបាយការណ៍របស់ក្រសួងការងារ ពលករដែលធ្វើការនៅប្រទេសថៃ ជា​មធ្យម​ទទួ​​ល​បាន​ប្រាក់​ខែ​ប្រមាណ ៤០០ដុល្លារ ក្នុង១ខែ , ម៉ាឡេស៊ី ទទួលបានប្រាក់ខែ ៣៤០ដុល្លារ , អារ៉ាប៊ី​សាអូឌីត ទទួលបានប្រាក់ខែ ៤០០ដុល្លារ , ជប៉ុន ទទួលបានប្រាក់ខែ ១,៤០០ដុល្លារ , សិង្ហបុរី ទទួល​បានប្រាក់ខែ ៥០០ដុល្លារ , កូរ៉េខាងត្បូង ទទួលបានប្រាក់ខែ ១,៥០០ដុល្លារ និងតំបន់​សេដ្ឋកិច្ច​ពិសេសហុងកុង ទទួលបានប្រាក់ខែ ៥៩១ដុល្លារ ក្នុង១ខែ ហើយពលករទាំងអស់ ទទួល​បាននូវអត្ថប្រយោជន៍ផ្សេងៗ តាមច្បាប់ នៃប្រទេសទទួលនីមួយៗ រួមទាំងប្រាក់ឈ្នួល និង​របប​សន្តិសុខសង្គម និងបានផ្ញើប្រាក់មកគ្រួសារពីគ្រប់ប្រទេសជាមធ្យម មានប្រមាណជាង ២,៩​ពាន់​លាន​ដុល្លារអាម៉េរិក ក្នុងមួយឆ្នាំៗ៕ អត្ថបទ៖ ឈិត បូរ៉ាវី 


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        199
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        99
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        214

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm