នាយករដ្ឋមន្ត្រីថ្មីរបស់សិង្ហបុរី ធ្វើការរុះរើដ៏តូចតាចក្នុងគណៈរដ្ឋមន្ត្រី ខណៈប្ដេជ្ញាបន្តស្ថិរភាព

2024/05/14 06:15:40 pm        140

នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសសិង្ហបុរី លោក ឡរិន វ៉ុង (Lawrence Wong) ដែលកំពុងចូលកាន់តំណែង បានតែងតាំងឧបនាយករដ្ឋមន្ត្រីថ្មីនៅក្នុងការរុះរើដ៏តូចតាចមួយនៃគណៈរដ្ឋមន្ត្រី កាលពីថ្ងៃចន្ទ (១៣ ឧសភា) ខណៈលោកបេ្ដជ្ញាបន្តស្ថិរភាព និងត្រៀមខ្លួនដើម្បីក្លាយជាមេដឹកនាំទីបួនរបស់ទីក្រុងរដ្ឋនេះ ចាប់តាំងពីទទួលបានឯករាជ្យកាលពីប្រាំមួយទសវត្សរ៍មុនមក។

រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក កាន់ គីមយ៉ុង (Gan Kim Yong) ត្រូវបានផ្តល់តួនាទីបន្ថែមជាឧបនាយករដ្ឋមន្ត្រី ដែលជាម្នាក់ក្នុងចំណោមមន្រ្តីពីរនាក់នៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក វ៉ុង នេះបើយោងតាមការិយាល័យនាយករដ្ឋមន្ត្រី។ ធនាគារកណ្តាលបាននិយាយថា លោក កាន់ វ័យ ៦៥ ឆ្នាំរូបនេះក៏នឹងទទួលតំណែងរបស់លោក វ៉ុង ជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) ផងដែរ។

លោក វ៉ុង បាននិយាយថា លោកនឹងធ្វើការផ្លាស់ប្តូរសំខាន់ក្នុងគណៈរដ្ឋមន្ត្រី បន្ទាប់ពីការបោះឆ្នោតសកលដែលនឹងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៥ ហើយលោកនឹងបន្តធ្វើជាមន្រ្តីនៅក្រសួងហិរញ្ញវត្ថុ ខណៈចូលកាន់តំណែងនៅថ្ងៃពុធ (១៥ ឧសភា) ស្អែកនេះពីលោកនាយករដ្ឋមន្ត្រីវ័យ ៧១ ឆ្នាំ លោក លី សៀនឡុង (Lee Hsien Loong)។ លោក លី ដែលជាកូនប្រុសរបស់បិតាស្ថាបនិកនៃសិង្ហបុរីសម័យទំនើប លោក លី គ័នយូ (Lee Kuan Yew) នឹងបន្តនៅក្នុងគណៈរដ្ឋមន្ត្រីជារដ្ឋមន្ត្រីជាន់ខ្ពស់ស្របតាមប្រពៃណី។

ការរុះរើនេះមានលក្ខណៈតូចតាច ហើយរួមបញ្ចូលការដំឡើងឋានៈរដ្ឋមន្ត្រីវ័យក្មេងជាច្រើនរូប បូកនឹងការតែងតាំងអ្នកតំណាងរាស្រ្តពីររូបសម្រាប់តំណែងថ្នាក់រដ្ឋមន្ត្រី។ ការរុះរើគណៈរដ្ឋមន្ត្រីសំខាន់ៗគឺកម្រកើតមានណាស់ក្នុងប្រទេសសិង្ហបុរី។ ការរុះរើដ៏សំខាន់ចុងក្រោយបានកើតឡើងនៅក្នុងខែមេសា ឆ្នាំ២០២១ បន្ទាប់ពីអតីតអ្នកស្នងតំណែងដែលត្រូវបានជ្រើសរើសដោយលោក លី គឺលោក ហេង ស៊ីគៀត (Heng Swee Keat) បានដកខ្លួនចេញពីការងារលំដាប់កំពូលរបស់ប្រទេស៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        42
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        45
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm