Harry Kane អវត្តមាន​ពី​ការ​ហ្វឹក​ហាត់​ជាមួយ Spurs សង្ស័យ​កំពុង​ចរចា​ផ្ទេរ​ទៅ Manchester City

2021/08/03 10:21:49 pm        98

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អង់គ្លេស Harry Kane ដែលជា​គោលដៅ​របស់​ក្រុម​ជើងឯក Premier League, Manchester City នោះបាន​អវត្តមាន​ពី​ការហ្វឹកហាត់​លើកដំបូង​ជាមួយ Tottenham Hotspur ត្រៀម​រដូវ​កាល​ថ្មី​។

​​កីឡាករ​វ័យ ២៨ឆ្នាំ​រូបនេះ​ក៏ដូចជា​កីឡាករ​ដទៃទៀត​របស់ Spurs មាន​កាលវិភាគ​ត្រូវធ្វើ​តេស្ត​រក​មេរោគ Covid-19 នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ មុនពេល​ប្រមូលផ្តុំ​ហ្វឹកហាត់​នៅថ្ងៃនេះ​។ ​Harry Kane បាន​សម្រាក​រយៈពេល ៣សប្តាហ៍​មកហើយ​ តាំងពី​បញ្ចប់​បេសកកម្ម​ជាមួយ​ក្រុម​ជំរើសជាតិ​អង់គ្លេស​នៅ Euro ២០២០​។​ ​មិនមាន​ការបញ្ជា​ក់ណា​មួយ​ពី Spurs ឡើយ​ពី​អវត្តមាន​របស់​កីឡាករ​វ័យ ២៨ឆ្នាំ​រូបនេះ​។ ​ប្រកួត​ចុងក្រោយ​នៅ English Premier League រដូវ​កាល​មុន Harry Kane បាន​ដើរ​ទះដៃ​មួយ​ជុំ​ទីលាន​ទៅកាន់អ្នកគាំទ្រ​ ដែល​ទំនងជា​ការ​លា​អ្នកគាំទ្រ​។ ​Harry Kane ត្រូវបាន​គេ​ដឹងថា​បាន​ជួប​ជាមួយ​ប្រធាន​ក្លិប Spurs លោក Daniel Levy ពី​ការចាកចេញ​នៅ​រដូវក្តៅ​នេះ​។​

​​Harry Kane មាន​កិច្ចសន្យា​ជាមួយ Spurs រហូតដល់​ឆ្នាំ២០២៤ បន្ទាប់ពី​ចុះកិច្ចសន្យា​ចុងក្រោយ ៦ឆ្នាំ​កាលពី​ឆ្នាំ២០១៨​។ ​រដូវ​កាល​មុន Kane រកបាន ២៣គ្រាប់​នៅ English Premier League ឈ្នះ​ស្បែកជើង​មាស​ជា​លើក​ទី៣​។ ​សរុប​គ្រាប់​បាល់​ជាមួយ Spurs, Harry Kane រកបាន ២២១គ្រាប់ ​ដែល​ចំនួន​នេះ​គេ​បាន​ក្លាយជា​អ្នក​ស៊ុត​បញ្ចូល​ទី​ ច្រើនជាងគេ​លំដាប់​ទី២ នៅ Spurs បន្ទាប់ពី Jimmy Greaves ដែល​រកបាន ២៦៦គ្រាប់​ចន្លោះ​ឆ្នាំ១៩៦១-១៩៧០៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm