ការប្រឡងសិស្សពូកែទូទាំងប្រទេសឈានដល់ថ្ងៃចុងក្រោយ ដោយប្រឡងលើវិញ្ញាសាវប្បធម៌ទូទៅ

2024/05/14 06:31:01 pm        167

ការប្រឡងសិស្សពូកែទូទាំងប្រទេស សម្រាប់សិស្សថ្នាក់ទី ៩និងថ្នាក់ទី ១២ បានឈាន​ដល់​ថ្ងៃ​ចុង​ក្រោយ នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៤នេះ ខណៈការប្រឡងនៅថ្ងៃចុងក្រោយនេះ មាន​រយៈពេល ២ម៉ោង ដោយបេក្ខជនគ្រប់រូប ត្រូវប្រឡងលើវិញ្ញាសា វប្បធម៌ទូទៅ។

ការប្រឡងសិស្សពូកែថ្នាក់ទី៩ និងថ្នាក់ទី ១២ ទូទាំងប្រទេស លើមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ គណិត​វិទ្យា និងរូបវិទ្យា បានឈានដល់ថ្ងៃចុងក្រោយនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៤នេះ។ ការប្រឡង​សិស្សពូកែទូទាំងប្រទេសនៅឆ្នាំ ២០២៤នេះ គឺមានបេក្ខជនសរុបចំនួន ២៤០រូប ក្នុង​នោះ​បេក្ខនារីចំនួន ១២៧រូប។

ការប្រឡងនៅថ្ងៃទី ១ ជាការប្រឡងលើមុខវិជ្ជាឯកទេសទាំង ៣ គឺមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ គណិត​វិទ្យា និងរូបវិទ្យា ក្នុងរយៈពេល ៣ម៉ោង។ រីឯការប្រឡងនៅថ្ងៃទី ២ ជាថ្ងៃចុងក្រោយ គឺ ប្រឡង​លើ​វិញ្ញាសា​វប្បធម៌ទូទៅ ដែលមានរយៈពេលចំនួន ២ម៉ោង។

សម្រាប់បេក្ខ​ជនមុនចូលរួមប្រឡងនៅថ្ងៃចុងក្រោយនេះ ពួកគេបានលើកឡើង​ពី​ការ​យល់​ឃើញ​ថា​វិញ្ញាសា​ឯកទេសកាលពីម្សិលម៉ិញ គឺមានកម្រិតស្តង់ដា​ដែល​សម​ស្រប​ក្នុង​ការ​ជ្រើសរើស​សិស្ស​ពូកែ​។ អ្នកខ្លះអាចបញ្ចប់កិច្ចការទាន់ពេលវេលា រីឯអ្នកខ្លះមិន​អាច​បង្ហើយ​កិច្ច​ការ​បាន​ទាំងអស់​នោះទេ​។ សម្រាប់ការប្រឡងលើវិញ្ញាសាវប្បធម៌ទូទៅនៅថ្ងៃចុងក្រោយនេះវិញ ពួកគេម្នាក់ៗ​នឹង​បន្ត​ការ​ប្រឹងប្រែងធ្វើឱ្យអស់ពីសមត្ថភាព ស្របពេលដែល​ពួកគេ​បាន​ត្រៀម​ខ្លួន​ជា​ច្រើន​លើ​វិញ្ញាសា​នេះ​ផង​ដែរ។

សម្រាប់ការប្រឡងសិស្សពូកែនេះ ក៏មានវត្តមានអាណាព្យាបាលធ្វើដំណើរពីបណ្ដាខេត្ត មករាជ​ធានី​ភ្នំពេញ ដើម្បីលើកចិត្តកូនផងដែរ។ ជាក់ស្ដែងគឺអាណាព្យាបាលរង់ចាំនៅខាងក្រៅ មណ្ឌល​ប្រឡង នៅពេលដែលកូនចូលទៅប្រឡង។ ពួកគេសប្បាយ​ចិត្តជាខ្លាំ​ង​ដែល​កូន​ប្រឹង​ប្រែង​រៀន​សូត្រ ហើយក៏សូមជូនពរកូនឱ្យជោគជ័យក្នុងការប្រឡងសិស្សពូកែទូទាំងប្រទេសនេះផងដែរ។

សូមជម្រាបថា សម្រាប់ការប្រឡងសិស្សពូកែទូទាំងប្រទេសនេះ នឹងប្រកាសលទ្ធផល និង​ប្រគល់​រង្វាន់​ជ័យ​លាភី​ជូនសិស្សពូកែ នៅថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៤ខាងមុខ៕ អត្ថបទ៖ គឹមហុក   

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        3
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        48
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm