ឆ្មាំរដ្ឋតិចសាស់ បណ្តេញជនអន្តោប្រវេសន៍ដោយបាញ់ម្សៅម្រេច ខណៈពួកគេព្យាយាមកាត់ខ្សែបន្លាលួស

2024/05/14 07:14:28 pm        87

ភាពតានតឹង បានកើនឡើងខ្ពស់នៅព្រំដែនភាគខាងជើងប្រទេសម៉ិកស៊ិកក្នុងទីក្រុង ស៊ីអូដាដ វ៉ារ៉េស(Ciudad Juarez) កាលពីថ្ងៃចន្ទ នៅពេលដែលក្រុមជនអន្តោប្រវេសន៍មួយក្រុមព្យាយាមកាត់របងបន្លាលួស ដែលបានសាងសង់ដោយឆ្មាំជាតិរដ្ឋតិចសាស់ ដើម្បីការពារពួកគេមិនឲ្យចូលទៅជិតជញ្ជាំងព្រំដែន។

ការប៉ុនប៉ងរបស់ជនអន្តោប្រវេសន៍ ត្រូវបានប្រទះឃើញដោយភ្នាក់ងារដែលបើកបររថយន្តទៅកាន់តំបន់នោះតាមរថយន្តមួយគ្រឿង ហើយចាប់ផ្តើមរារាំងពួកគេ ខណៈបានអំពាវនាវសុំជំនួយដើម្បីទប់ស្កាត់។ ប៉ុន្មាននាទីក្រោយមក ឆ្មាំរដ្ឋតិចសាស់ជាច្រើននាក់ បានមកដល់ទីតាំងកើតហេតុដោយមានកាំភ្លើងបាញ់ម្សៅម្រេច និងបានបញ្ជាឱ្យជនអន្តោប្រវេសន៍ឲ្យចាកចេញឆ្ងាយពីរបង។

ជនអន្តោប្រវេសន៍ នៅកន្លែងកើតហេតុ បានស្នើសុំឱ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden អនុញ្ញាតឱ្យពួកគេឆ្លងទៅខាងសហរដ្ឋអាមេរិក ដោយលើកហេតុផលថា ពួកគេជាក្រុមតូចមួយដែលមានមនុស្សមិនដល់១៥០ នាក់នោះទេ រួមមានទាំងកុមារ និងមនុស្សពេញវ័យ។

លោក Biden មកពីគណបក្សប្រជាធិបតេយ្យ ដែលកំពុងស្វែងរកការបោះឆ្នោតថ្មី នៅក្នុងខែវិច្ឆិកា បានចូលកាន់តំណែងក្នុងឆ្នាំ ២០២១ បានសន្យាថា នឹងមានវិធីសាស្រ្តមនុស្សធម៌ច្រើនជាងមុនចំពោះសន្តិសុខនៅព្រំដែនជាងអ្នកកាន់តំណែងមុនរបស់លោក គឺអតីតប្រធានាធិបតី លោក Donald Trump ដែលជាអ្នកប្រកាន់តឹងចំពោះបញ្ហាអន្តោប្រវេសន៍។

លោក Biden បានពង្រឹងវិធីសាស្រ្តរបស់លោកចំពោះសន្តិសុខតាមព្រំដែន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈជនអន្តោប្រវេសន៍បានលេចចេញជាបញ្ហាព្រួយបារម្ភខ្ពស់ក្នុងចំណោមអ្នកបោះឆ្នោត។ លោក Trump មកពីគណបក្សសាធារណរដ្ឋ កំពុងប្រជែងជាមួយ លោក Biden នៅក្នុងការបោះឆ្នោត និងបានរិះគន់រដ្ឋបាលរបស់លោក ចំពោះការកែប្រែគោលនយោបាយព្រំដែនដ៏តឹងរ៉ឹងមួយចំនួន។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        47
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        47
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm